សកម្មភាពសុខុមាលភាពសង្គមពោរពេញទៅដោយអត្ថន័យជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំសកល

(VOVWORLD) -នាល្ងាចថ្ងៃទី ២៩ ធ្នូ នៅ មន្ទីរពេទ្យឯកទេសសម្ភពកុមារ Soc Trang បានទទួលរថយន្តជួយសង្គ្រោះគុណភាពខ្ពស់ដោយមានតម្លៃ ១ពាន់៥០០លានដុង ដើម្បីបម្រើកិច្ចការជួយសង្គ្រោះ។
សកម្មភាពសុខុមាលភាពសង្គមពោរពេញទៅដោយអត្ថន័យជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំសកល - ảnh 1 សកម្មភាពសុខុមាលភាពសង្គម
ពោរពេញទៅដោយអត្ថន័យជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំសកល

នាល្ងាចថ្ងៃទី ២៩ ធ្នូ នៅ មន្ទីរពេទ្យឯកទេសសម្ភពកុមារ Soc Trang បានទទួលរថយន្តជួយសង្គ្រោះគុណភាពខ្ពស់ដោយមានតម្លៃ ១ពាន់៥០០លានដុង ដើម្បីបម្រើកិច្ចការជួយសង្គ្រោះ។ នេះគឺជារថយន្ត ទី១៤៣ ហើយ ដែលក្រុមហ៊ុនចំកាត់ Xo so Soc Trang  ជួយឧបត្ថម្ភមន្ទីរពេទ្យនៅ ខេត្តក្នុងរយៈពេលកន្លងទៅ។ ក្នុងឱកាសនេះ គណៈកម្មាការតំណាងសមាគមជនចាស់ជរាខេត្ត Soc Trang  នៅទីក្រុងហូជីមិញបានប្រគល់អំណោយជូនជនចាស់ជរាចំនួន ២៥០ នាក់ផងដែរ។

នៅខេត្ត Hau Giang នារាត្រីថ្ងៃទី ២៩ ធ្នូ បានប្រព្រឹត្តិទៅកម្មវិធីតភ្ជាប់ក្ដីស្រឡាញ់ តបស្នងសងគុណចំពោះបុគ្គល និងសមូហភាពដែលមានការរួមចំណែកក្នុងកិច្ចការសុខុមាលភាពសង្គមឆ្នាំ ២០១៧។ ឆ្នាំ ២០១៧ រណសិរ្សមាតុភូមិគ្រប់ជាន់ថ្នាក់ក្នុងខេត្ត បានរៃអង្គាលបានទឹកប្រាក់ចំនួន ២៦២ ពាន់លានដុង ហើយតាមនោះខេត្ត Hau Giang បានសងសង់ផ្ទះថ្មី ចំនួន ២០០ខ្នង ជួសជុលផ្ទះមេត្តាធម៌ចំនួន ៣៥០ ខ្នង សាងសងផ្ទះមហាសាមគ្គីចំនួន ៦០០ ខ្នង និងរាប់សិបសំណង់សុខុមាលភាពសង្គមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ