សកម្មភាពសង្គមជាច្រើន ការពារបរិស្ថាននៅ Festival សមុទ្រ Nha Trang- Khanh Hoa ២០១៧
(VOVWORLD) -ក្នុងក្របខ័ណ្ឌ Festival សមុទ្រ Nha Trang- Khanh Hoa ២០១៧ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ មិថុនា នៅទីក្រុង Nha Trang សហគ្រាស អង្គភាព អង្គការជាច្រើនបានអនុវត្តបណ្ដាសកម្មភាពប្រកបដោយមានអត្ថន័យសង្គម ជួយជ្រោមជ្រែងយ៉ាងសកម្មដល់កិច្ចការពារបរិស្ថាន។
សកម្មភាពសង្គមជាច្រើន ការពារបរិស្ថាននៅ Festival សមុទ្រ Nha Trang- Khanh Hoa ២០១៧ (Internet) |
ក្នុងក្របខ័ណ្ឌ Festival សមុទ្រ Nha Trang- Khanh Hoa ២០១៧ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ មិថុនា នៅទីក្រុង Nha Trang សហគ្រាស អង្គភាព អង្គការជាច្រើនបានអនុវត្តបណ្ដាសកម្មភាពប្រកបដោយមានអត្ថន័យសង្គម ជួយជ្រោមជ្រែងយ៉ាងសកម្មដល់កិច្ចការពារបរិស្ថាន។ ក្រុមហ៊ុនត្រចៀកកាំ Khanh Hoa បានប្រលែងត្រីពូជ ១០០០០ក្បាល់នៅឈូងសមុទ្រ Nha Trang។ សកម្មភាពនេះមិនត្រឹមតែបង្កើនបន្ថែមនូវប្រភពជលផលបណ្ណោះទេ ថែមទាំងរួមចំណែកផ្សព្វផ្សាយ លើកកំពស់ស្មារតីរបស់ប្រជាជននិងភ្ញៀវទេសចរណ៍ស្ដីពីកិច្ចការពារបរិស្ថានសមុទ្រនៅឈូងសមុទ្រNha Trang។
នៅក្នុងមហោស្រពកាហ្វេ Me Trang ដោយប្រធានបទ “មហាសាគរបៃតង កាហ្វេអនាម័យ” ក្រុមហ៊ុនភាគហ៊ុនកាហ្វេ Me Trang បានប្រគល់អាហារូបករណ៍ចំនួន ២០កន្លែងដល់និស្សិតពូកែដែលជាកូនចៅរបស់អ្នកនេសាទត្រីនៅទីក្រុង Nha Trang ជាដើម៕