សកម្មភាពសម្បុរសធម៌របស់សមាគមពុទ្ធសាសនាវៀតណាមនៅកម្ពុជា

សកម្មភាពសម្បុរសធម៌របស់សមាគមពុទ្ធសាសនាវៀតណាមនៅកម្ពុជា - ảnh 1
សកម្មភាពសម្បុរសធម៌របស់សមាគមពុទ្ធសាសនាវៀតណាមនៅកម្ពុជា (Image: nhandan.vn)


(VOVworld) – នាថ្ងៃទី ២៥ មករា នៅវត្ត ឧណ្ណាលោម នៅរាជធានីភ្នំពេញេរបស់កម្ពុជា ក្រុមការងារនៃមជ្ឈឹមសមាគមពុទ្ធសាសនាវៀតណាមបានជូនអំណោយដែលមាន
តំលៃ ២៥ ពាន់ដុល្លាអាមេរិកសំរាប់អាណិកជនវៀតណាមនិងជនក្រីក្រកម្ពុជា។ បណ្ដា​អំណោយទាំងនេះនឹងនាំមកនូវក្តីស្បាយរីករាយសំរាប់បណ្ដាគ្រួសារអណិកជន
វៀតណាមនៅកម្ពុជាក្នុងការទទួលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំមមែសប្តស័ក
២០១៥។ ថ្លែងមតិក្នុង​ពិធីនេះព្រះតេជ្ជគុណ Thich Duc Thien អគ្គលេខាធិការ
ក្រុមប្រឹក្សាបញ្ជាណែនាំមជ្ឈឹមសមាគមពុទ្ធសាសាវៀតណាមបានអះអាងថា៖ សមាគមពុទ្ធសាសនាវៀតណាមនឹងបន្តសហការជាមួយសមាគមពុទ្ធសាសនាកម្ពុជា
អនុវត្តបណ្ដាសកម្មភាពសម្បុរសធម៌ជួយឧបត្ថម្ភពុទ្ធសាសនិកកម្ពុជារួមចំណែក
បង្កើនចំណោមសាមគ្គីភាពល្អប្រសើររវាងប្រជាជននៃប្រទេសទាំង ២ វៀតណាម-
កម្ពុជា ឲ្យបានខ្លាំក្លាថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ