សកម្មភាពស្វាគមទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី

សកម្មភាពស្វាគមទិវាសារព័ត៌មានបដិវត្តន៍វៀតណាមនៅសហព័ន្ធរុស្ស៊ី - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son

(VOVworld) - ឆ្ពោះទៅការរំលឹកខួបអនុស្សាវរីយ៍លើកទី៩០នៃទិវាសារព័ត៌មាន
បដិវត្តន៍វៀតណាម (ថ្ងៃទី២១ មិថុនា) នាថ្ងៃទី១៦ មិថុនា នៅស្ថានទូតវៀតណាម ប្រចាំនៅរុស្ស៊ីបានប្រព្រឹត្តទៅជំនួបសំណេះសំណាលជាមួយបណ្ដាអ្នកយកព័ត៌មាន
វៀតណាមដែលកំពុងបំពេញការងារនៅរុស្ស៊ី និងតំណាងនៃទំព័រសារព័ត៌មានមួយ
ចំនួនក្នុងសហគមន៍ជនវៀតណាមនៅម៉ូស្គូ។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀត
ណាមប្រចាំនៅរុស្ស៊ីលោក Nguyen Thanh Son បានវាយតំលៃខ្ពស់ចំពោះសកម្មភាព
របស់អ្នកកាសែតនៃវិទ្យុសម្លេងវៀតណាម ស្ថានីយទូរទស្សន៍វៀតណាមនិងទីភ្នាក់
ងារសារព័ត៌មានវៀតណាមប្រចាំនៅរុស្ស៊ី ដែលបានបញ្ជូន ព័ត៌មានយ៉ាងលឿននិង
ទាន់ពេលវេលា គ្រប់ជ្រុងជ្រោយអំពីជីវភាពរស់នៅរបស់ប្រទេសរុស្ស៊ីនិងសហ
គមន៍ជនវៀតណាមនៅរុស្ស៊ី បម្រើល្អសំរាប់ការងារកិច្ចការបរទេស របស់បក្ស រដ្ឋ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិង រុស្ស៊ី។លោក
Nguyen Thanh Son ក៏បានកោតសរសើរអ្នកកាសែតមិនជំនាញនានាក្នុងសហគមន៍
ដែលបានខិតខំប្រឹងប្រែងបញ្ជូនព័ត៌មានសកម្មទៅដល់​ជនរួមជាតិវៀតណាមនៅ
រុស្ស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ