សកម្មភាពអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅឥណ្ឌូនេស៊ីនិងអាហ្សង់ទីន
(VOVWORLD) - នាថ្ងៃទី ៥ ខែកញ្ញា នៅរដ្ឋធានីហ្សាការតា ស្ថានទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី បានប្រារព្ធខួបលើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម (ថ្ងៃទី២ ខែកញ្ញា ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១៩) ។
សកម្មភាពអបអរសាទរខួបលើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាមនៅឥណ្ឌូនេស៊ី (រូបថត៖ vov.vn) |
ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ី លោក Pham Vinh Quang បានសង្កត់ធ្ងន់លើសមិទ្ធិផលរបស់វៀតណាមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងការធ្វើសមាហរណកម្មពិភពលោក។ ចំពោះទំនាក់ទំនងប្រពៃណីល្អរវាង វៀតណាមនិងឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូត Pham Vinh Quang បានអះអាងថាប្រទេសទាំងពីរបានកសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនា ឆ្នាំ ២០១៣ និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម ឬទេសចរណ៍ផងដែរ។ លោក Pham Vinh Quang បានមានប្រសាសន៍ថាក្នុង បរិបទដែលស្ថានភាពពិភពលោកកាន់តែស្មុគស្មាញនោះ បណ្តាប្រទេសត្រូវរួមដៃគ្នា កសាងសន្តិភាពដោយឈរលើគោលការណ៍គោរពច្បាប់អន្តរជាតិ គោរពឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរវាងបណ្តាប្រទេសផងដែរ៕