សកម្មភាពអបអរសាទរខួបលើកទី ៧៩ នៃបដិវត្តន៍ខែសីហានិងបុណ្យជាតិថ្ងៃទី ២ ខែកញ្ញានៅប្រទេសថៃ និងម៉ាឡេស៊ី
(VOVWORLD) - ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung បានអះអាងពីការដឹងគុណ ចំពោះសេចក្តីស្រឡាញ់ ការគាំទ្រ និងជំនួយដ៏មានតម្លៃពីដៃគូ មិត្តភ័ក្តិនិងអង្គការអន្តរជាតិនានាសម្រាប់វៀត ណាមក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដើម្បីឲ្យវៀតណាមសម្រេចបានសមិទ្ធផល ដូចបច្ចុប្បន្ន។
៖ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung ថ្លែងមតិក្នុងពិធី (រូបថត៖ Ngoc Diep/VOV-Bangkok) |
កាលពីយប់ថ្ងៃទី ២៩ សីហា នៅទីក្រុងបាងកក ស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃបានរៀបចំយ៉ាងឱឡារិកពិធីខួបលើកទី ៧៩ នៃទិវាបុណ្យជាតិ ថ្ងៃទី ២ ខែកញ្ញា ដោយមានការចូលរួមពីប្រធានព្រឹទ្ធសភាថៃ Mongkol Surasatja, អភិបាលក្រុងបាងកក Chadchart Sittipunt, ឯកអគ្គរដ្ឋទូត តំណាងការទូតនៅទីក្រុងបាងកក តំណាងធុរកិច្ច និង សហគមន៍វៀតណាមនៅប្រទេសថៃ។ ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសថៃ លោក Pham Viet Hung បានអះអាងពីការដឹងគុណ ចំពោះសេចក្តីស្រឡាញ់ ការគាំទ្រ និងជំនួយដ៏មានតម្លៃពីដៃគូ មិត្តភ័ក្តិនិងអង្គការអន្តរជាតិនានាសម្រាប់វៀតណាម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង មក ដើម្បីឲ្យវៀតណាមសម្រេចបានសមិទ្ធផលដូចបច្ចុប្បន្ន។
ឯកអគ្គរដ្ឋទូត Pham Viet Hung បានថតរូបជាមួយថ្នាក់ដឹកនាំសមាគមវៀតណាម-ថៃ និងអាណិកជនវៀតណាមនៅបរទេស (រូបថត៖ Ngoc Diep/VOV-Bangkok) |
លោក ឯកអគ្គរដ្ឋទូត Pham Viet Hung បានអះអាងនូវការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយសហការី ដៃគូ និងមិត្តភ័ក្តិរបស់ប្រទេសថៃ ដើម្បីការពារសមិទ្ធិផលរួមរបស់ភាគីទាំងពីរ ទន្ទឹមនឹងនោះ ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព ការជឿទុកចិត្តគ្នា និងការយោគយល់គ្នា ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក លើកកម្ពស់វិបុលភាព និងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅម៉ាឡេស៊ី Thepthavone (ទី៥ ឆ្វេង) ជូនផ្កាដល់កម្មាភិបាលនិងបុគ្គលិកនៃស្ថានទូតវៀតណាម (រូបថត៖ Thanh Trung/TTXVN) |
នាថ្ងៃដដែល នៅប្រទេសម៉ាឡេស៊ី ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅម៉ាឡេស៊ី លោក Thepthavone និងមន្ត្រីស្ថានទូតឡាវបានអញ្ជើញមកស្ថានទូត វៀតណាមប្រចាំនៅទីក្រុង Kuala Lumpur ដើម្បីអបអរសាទរខួបលើកទី ៧៩ នៃទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា។ អញ្ជើញថ្លែងអំណរគុណចំពោះភាគីឡាវ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ាឡេស៊ី លោក Dinh Ngoc Linh បានសម្តែងក្តីសង្ឃឹមថា ស្ថានទូតទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធថែមទៀត ក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាននៃសាមគ្គីភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕