សកម្មភាព រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី១៧ ខែកុម្ភៈ)

(VOVWORLD) -ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦៤ នៃទិវាគ្រូពេទ្យវៀតណាម នាថ្ងៃទី ២៧ ខែកុម្ភៈ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅជួបសំណេះសំណាលនិងសួរសុខទុក្ខគ្រូពេទ្យ អ្នកជំងឺនៅមន្ទីរពេទ្យ Bach Mai និងអញ្ជើញចូលរួមពិធីបំផុសចលនាស្នេហាជាតិ និងទទួលកិត្តិនាមថ្លៃថ្នូរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម។
សកម្មភាព រំលឹកខួបអនុស្សាវរីយ៍ទិវាគ្រូពេទ្យវៀតណាម (ថ្ងៃទី១៧ ខែកុម្ភៈ) - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីបំផុសចលនាស្នេហាជាតិនិងទទួលកិត្តិនាមថ្លៃថ្នូរបស់បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាម

លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា "ភារកិច្ចសម្រាប់វិស័យសុខាភិបាលនិយាយរួមនិងមន្ទីរពេទ្យ Bach Mai និយាយដោយឡែកនាពេលខាងមុខនេះ ពិតជាធ្ងន់ធ្ងរណាស់ ប៉ុន្តែក៏មានភាពរីកចម្រើនយ៉ាងត្រចេះត្រចង់ផងដែរ។ ខ្ញុំសង្ឃឹមថាមន្ទីរពេទ្យ Bach Mai និងវិស័យសុខាភិបាលទាំងមូល នឹងជ្រួតជ្រាបយ៉ាងស៊ីជម្រៅនូវរាល់ពាក្យទូន្មានរបស់លោកប្រធានហូជីមិញ ដោយអនុវត្តឲ្យព្រមៗគ្នានូវដំណោះស្រាយ ព្រមទាំងបង្កើនកិច្ចការពារ ថែទាំ និងលើកកម្ពស់សុខភាពដល់ប្រជាជន។ មន្ទីរពេទ្យ Bach Mai ត្រូវនាំមុខគេក្នុងការជម្រុញការធ្វើកំណែទម្រង់ផ្នែករដ្ឋបាល អនុវត្តបច្ចេកវិជ្ជាទំនើប រួមទាំង  កែលម្អគុណភាពនៃការពិនិត្យនិងព្យាបាលជំងឺ ដើម្បីខិតខំប្រឹងប្រែងក្លាយជាមន្ទីរពេទ្យជួរមុខក្នុងតំបន់ នាពេលអនាគតផងដែរ។"

ក្នុងឱកាសទិវាគ្រូពេទ្យវៀតណាម នាព្រឹកថ្ងៃទី ២៦ កុម្ភៈ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ក៏បានអញ្ជើញទៅសួរសុខទុក្ខនិងអបអរសាទរចំពោះ សមូហភាពកម្មាភិបាល ពលករមន្ទីរពេទ្យ Saint Paul ព្រមទាំងបានទៅសួរសុខទុក្ខ និងផ្តល់អំណោយជូនដល់អ្នកជំងឺដែលកំពុង ព្យាបាលនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ