សកម្មភាព រំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែមករា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេសវៀតណាមបានប្រារព្ធពិធីរំលឹកខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ (21/1/1949-21/1/2019) ។
សកម្មភាព រំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ - ảnh 1 សកម្មភាព រំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវ (រូបថត៖ baoquocte)

ពិធីរំលឹកអនុស្សាវរីយ៍នេះគឺជាសកម្មភាពជាក់ស្តែងនិងមានអត្ថន័យក្នុងសកម្មភាពជាច្រើនដែលសំដៅរំលឹកអនុស្សាវរីយ៍ខួបលើកទី ៧០ នៃការបង្កើតកងទ័ពប្រជាជនឡាវរបស់កងទ័ពប្រជាជនវៀតណាម ព្រមទាំងជាព្រឹត្តិការណ៍មិត្តភាព ទំនាក់ទំនងសាមគ្គីភាពយ៉ាងស្អិតរមួតរវាងកងទ័ពប្រជាជនវៀតណាមនិងកងទ័ពប្រជាជនឡាវ។ ការប្រារព្ធពិធីនេះក៏បានរួមចំណែកដល់ការឃោសនានិងរំលឹកឡើងវិញនូវប្រពៃណីដ៏ត្រចេះត្រចង់របស់កងទ័ពប្រជាជនឡាវក្នុងរយៈពេលជាង ៧០ ឆ្នាំកន្លងទៅ ព្រមទាំងបង្កើនចំណងសាមគ្គីភាពក្នុងការប្រយុទ្ធ រវាងកងទ័ពនៃប្រទេសទាំងពីរក្នុងបុព្វហេតុតស៊ូប្រយុទ្ធ រំដោះជាតិ កសាងនិងការពារ មាតុប្រទេសនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ