សុក្រិដវាយតំលៃបរិស្ថានយុទ្ធសាស្ត្រការជះឥទ្ធិពលបរិស្ថាននិងកិច្ចសន្យាការពារបរិស្ថាន
|
សុក្រិដវាយតំលៃបរិស្ថានយុទ្ធសាស្ត្រការជះឥទ្ធិពលបរិស្ថាននិងកិច្ចសន្យាការពារបរិស្ថាន (VOV) |
Vovworld-នាថ្ងៃទី១៩កញ្ញានៅទីក្រុងហាណូយ ក្រសួងធនធាននិងបរិស្ថាន
បានរៀបចំសន្និសីទជាតិស្ដីពី ការវាយតំលៃបរិស្ថានយុទ្ធសាស្ត្រ ការវាយតំលៃឥទ្ធិពលនៃបិរស្ថាននិងកិច្ចសន្យាការពារបរិស្ថាន ដោយមានការចូលរួមរបស់ដំណាងក្រសួងផ្នែកនិងខេត្តទីក្រុងទាំង៦៣។ ថ្លែងមតិនៅសន្និសីទ អនុរដ្ឋមន្ត្រី
ក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Bui Cach Tuyen បានសង្កត់ធ្ងន់ថា ការងារវាយតំលៃបរិស្ថាន វាយតំលៃឥទ្ធិពលនៃបរិស្ថានបានរួមចំណែកសកម្ម
សំរាប់បុព្វហេតុការបារបរិស្ថានក្នុងបណ្ដាដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម
នៃប្រទេសជាតិ។ ដើម្បីច្បាប់ការពារបរិស្ថានឆ្នាំ២០១៤ដែលទើបនឹងបានរដ្ឋសភា
អនុម័តនៅសម័យប្រជុំលើកទី៧រដ្ឋសភានីតិកាលទី១៣ចូលក្នុងជីវភាពរស់នៅនិងពង្រីកប្រសិទ្ធភាពសកម្ម ក្រសួងធនធាននិងបរិស្ថានកំពុងកសាងពង្រាងសេចក្តីសំរេចចិត្តស្ដីពីផែនការការពារបរិស្ថាន វាយតំលៃបរិស្ថានយុទ្ធសាស្ត្រ វាយ
តំលៃឥទ្ធិពលនៃបរិស្ថាននិងផែនការការពារបរិស្ថានដើម្បីដាក់ជូនរដ្ឋាភិបាលក្នុង
ខែតុលាឆ្នាំនេះ៕