សុក្រឹត្យគោលនយោបាយជាក់លាក់ក្នុងការថែ​រក្សានិងអភិវឌ្ឍន៍វប្បធម៌វៀតណាម

(VOVWORLD) - “ចាំបាច់ត្រូវកំណត់យ៉ាងច្បាស់នូវតម្លៃ និងមុខសញ្ញា ដើម្បីកសាងក្រុមគោលដៅស្តីពីការស្តារឡើងវិញ អភិរក្ស និងសុក្រឹត្យយន្តការគោលនយោបាយជាក់លាក់ក្នុងការថែរក្សានិងអភិវឌ្ឍន៍វប្បធម៌វៀតណាម” ។

នេះគឺជាសំណើររបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha នៅក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័ននានា អំពីការស្នើគោលនយោបាយវិនិយោគលើកម្មវិធីគោលដៅជាតិស្តីពីការអភិវឌ្ឍវប្បធម៌ដំណាក់កាល ២០២៥-២០៣៥ ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៨ ខែមីនា នៅទីក្រុងហាណូយ។

សុក្រឹត្យគោលនយោបាយជាក់លាក់ក្នុងការថែ​រក្សានិងអភិវឌ្ឍន៍វប្បធម៌វៀតណាម - ảnh 1ឧបនាយករដ្ឋមន្ត្រី Tran Hong Ha ធ្វើជាអធិបតីនៃកិច្ចប្រជុំ។ រូបថត៖ Van Diep/TTXVN

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានសង្កត់ធ្ងន់ថា បញ្ហាធំៗចំនួន ២ ដែលត្រូវការដោះស្រាយក្នុងកម្មវិធីនេះគឺ៖ បញ្ហាចាំបាច់ក្នុងការអភិរក្ស ស្ដារឡើងវិញតម្លៃបេតិកភណ្ឌវប្បធម៌ដោយថវិការដ្ឋ រួមផ្សំជាមួយប្រភពធនធានសង្គម; កសាងយន្តការ គោលនយោបាយទម្លុះទម្លាយ មានការត្រិះរិះថ្មីក្នុងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍វប្បធម៌វៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីបានចាត់តាំងឲ្យក្រសួងផែនការនិងវិនិយោគធ្វើការបូកសរុបមតិយោបល់របស់សមាជិកក្រុមប្រឹក្សារដ្ឋត្រួតពិនិត្យ ហើយសុក្រឹត្យរបាយការណ៍វាយតម្លៃឲ្យបានឆាប់ៗ ដើម្បីបញ្ជូនទៅក្រសួងវប្បធម៌កីឡានិងទេសចរណ៍ធ្វើការស្រាវជ្រាវនិងទទួលយក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ