សាកល្បងការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសំរាប់ជនបរទេសដែលមកកាន់វៀតណាមចាប់ពីថ្ងៃទី១ កុម្ភៈ

សាកល្បងការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសំរាប់ជនបរទេសដែលមកកាន់វៀតណាមចាប់ពីថ្ងៃទី១ កុម្ភៈ - ảnh 1
ភ្ញៀវទេសចរអន្តរជាតិមកកាន់វៀតណាម

(VOVworld) - អនុវត្តន៍សាកល្បងការផ្ដល់ទិដ្ឋាការអេឡិចត្រូនិកសំរាប់ប្រជា
ពលរដ្ឋនៃប្រទេសចំនួន៤០ចាប់ពីថ្ងៃទី១ កុម្ភៈ ឆ្នាំ២០១៧ គឺព័ត៌មានដែលនាយក
ដ្ឋាន គ្រប់គ្រងអន្តោប្រវេសន៍ ក្រសួងនគរបាលវៀតណាម នាំចេញក្នុងសន្និសីទ
កាសែត នាថ្ងៃទី២៥ មករា នៅរដ្ឋធានីហាណូយ។ក្នុងរយៈពេល៣ថ្ងៃធ្វើការចាប់ពី
ថ្ងៃដែលទទួលបានពត៌មាននិងប្រាក់បង់សេវាដ៏គ្រប់គ្រាន់ នាយកដ្ឋានគ្រប់គ្រង
អន្តោប្រវេសន៍នឹងធ្វើការត្រួតពិនិត្យ ដោះស្រាយនិងឆ្លើយអ្នកសុំផ្ដល់ទិដ្ឋាការ
អេឡិចត្រូនិកនោះ។ទិដ្ឋាការប្រភេទនេះមានសុពលភាពមួយដងហើយមានកាល
កំណត់មិនលើសពី៣០ថ្ងៃ។ការអនុវត្តន៍សាកល្បងការផ្ដល់ទិដ្ឋាការអេឡិចត្រូនិក
សំរាប់ជនបរទេសមកកាន់វៀតណាមនេះមានអត្ថន័យសំខាន់ ដោយឆ្លើយតបនឹង
តម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ បម្រើការងារធ្វើសមាហរណកម្មអន្តរជាតិ
យ៉ាងស៊ីជំរៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ