សាកលវិទ្យាល័យនៅវៀតណាមត្រៀមខ្លួនជាស្រេចទទួលនិស្សិតវិលត្រឡប់មកសិក្សាក្នុងប្រទេសវិញ
(VOVWORLD) - រសៀលថ្ងៃទី ២៣ ខែកក្កដា នៅទីក្រុងហាណូយ ច្រកទ្វារផ្តល់ព័ត៌ មានអេឡិចរដ្ឋាភិបាល បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ “ត្រៀមខ្លួនជាស្រេច ទទួល និស្សិតត្រឡប់មកសិក្សាក្នុងប្រទេសវិញ”។
ទិដ្ឋភាពនៃកិច្ចពិភាក្សាមួយក្រោមប្រធានបទ “ត្រៀមខ្លួនជាស្រេចទទួលនិស្សិតត្រឡប់មកសិក្សាក្នុងប្រទេសវិញ” (រូបថត៖ VOV) |
នៅក្នុងជំនួបពិភាក្សានេះ តំណាងនៃសាលានានា បានបញ្ជាក់ពីការត្រៀមខ្លួនជាស្រេច ទទួលយកនិស្សិតមកពីបរទេស ដែលមានបំណងសិក្សានៅសាលា តាមទម្រង់ផ្សេងៗគ្នា។
បច្ចុប្បន្ននេះ សាលាទាំងអស់មានកម្មវិធីបណ្តុះបណ្តាល ជាភាសាបរទេស កម្មវិធីអន្តរជាតិ កម្មវិធីបណ្តុះបណ្តាលដែលផ្សាភ្ជាប់នឹង សា កលវិទ្យាល័យមួយចំនួន លើពិភព លោក ដើម្បីនិស្សិតនឹងជ្រើសរើសតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ លោក Nguyen Phong Dien ប្រធាន ការិយាល័យបណ្តុះបណ្តាលនៃមហាវិទ្យាល័យពហុបច្ចេកទេសហាណូយបានឲ្យដឹងថា៖ “យើងខ្ញុំបានផ្តល់ជូននិស្សិតនូវជម្រើសជាច្រើន ដូចជា ការផ្ទេរពីសាលា នៅក្រោមល័ក្ខខ័ណ្ឌជាក់លាក់របស់សាលា ឬការប្រឡងចូលជាដើម។ ម្យ៉ាងវិញទៀត ប្អូននិស្សិតអាចសិក្សាក្នុងរយៈពេលមានកំណត់មួយ ដូចជា ត្រឹមតែរៀនរយៈពេល ១ឆមាសដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់វគ្គសិក្សា។ យ៉ាងណាមិញ ការទទួលស្គាល់វិញ្ញាបនប័ត្រដែលស្មើនឹងសាលាដទៃទៀតនៅបរទេសបានបង្កលក្ខណៈងាយស្រួលណាស់”។
យោងតាមស្ថិតិរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាលបានឱ្យដឹងថា បច្ចុប្បន្ននេះ សាកលវិទ្យាល័យទូទាំងប្រ ទេសមានកម្មវិធីសិក្សាចំនួន ៣៥២ ដែលរួមសហការបណ្តុះបណ្តាលជាមួយសាកលវិទ្យាល័យក្រៅប្រទេសផងដែរ៕