សុខភាពរបស់កុមារឥណ្ឌូនេស៊ីជាង ១០ លាននាក់​ត្រូវ គំរាមកំហែង​ដោយ​ផ្សែងធូលីមកពីភ្លើងឆេះព្រៃ

(VOVWORLD) -តំណាងអង្គការយូនីសេហ្វប្រចាំនៅឥណ្ឌូនេស៊ីលោកស្រី Debora Comini បានឲ្យដឹងថា ជារៀងរាល់ឆ្នាំកុមាររាប់លាននាក់នៅឥណ្ឌូនេស៊ីត្រូវដកដង្ហើម និងស្រូបយក ខ្យល់ពុល ដែល គំរាមកំហែងដល់សុខភាព និងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយនិងការយល់ដឹងពេញមួយជីវិត”។
សុខភាពរបស់កុមារឥណ្ឌូនេស៊ីជាង ១០ លាននាក់​ត្រូវ គំរាមកំហែង​ដោយ​ផ្សែងធូលីមកពីភ្លើងឆេះព្រៃ - ảnh 1 ការបំពុលបរិយាកាសនៅក្នុងប្រទេសឥណ្ឌូនេស៊ី (រូបថតៈ Joss.id.)

នាថ្ងៃទី ២៥ ខែកញ្ញា មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (យូនីសេហ្វ) បានសង្កត់ធ្ងន់ថា ផ្សែងធូលី ដែលបណ្ដាលមកពីភ្លើងឆេះព្រៃនៅឥណ្ឌូនេសីបានគំរាមកំហែងដល់សុខភាពកុមារឥណ្ឌូនេស៊ីជាង ១០ លាននាក់ ដែលមានអាយុក្រោម ១៨ ឆ្នាំ។

យោងតាមការធ្វើស្ថិតិរបស់អង្គការយូនីសេហ្វបានអោយដឹងថា ក្នុងចំណោមកុមារ ១០ លាននាក់ដែលទទួលរងការគំរាមកំហែងសុខភាពនៅឥណ្ឌូនេស៊ី គឺមានកុមារចំនួន ២,៤ លាននាក់ស្ថិតក្នុងវ័យទើបតែចេះដើរគឺកំពុងរស់នៅក្នុងតំបន់ដែលរងផលប៉ះពាល់យ៉ាងខ្លាំងក្លាបំផុតនៃគ្រោះភ្លើងឆេះព្រៃ។ តំណាងអង្គការយូនីសេហ្វប្រចាំនៅឥណ្ឌូនេស៊ីលោកស្រី Debora Comini បានឲ្យដឹងថា ជារៀងរាល់ឆ្នាំកុមាររាប់លាននាក់នៅឥណ្ឌូនេស៊ីត្រូវដកដង្ហើម និងស្រូបយក ខ្យល់ពុល ដែល គំរាមកំហែងដល់សុខភាព និងបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយនិងការយល់ដឹងពេញមួយជីវិត”ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ