សុខភាពរបស់ព្រះមហាក្សត្រថៃអាក្រក់ទៅៗ

សុខភាពរបស់ព្រះមហាក្សត្រថៃអាក្រក់ទៅៗ  - ảnh 1
សុខភាពរបស់ព្រះមហាក្សត្រថៃអាក្រក់ទៅៗ (VNA)


(VOVworld) – នារសៀលថ្ងៃទី ១២ តុលា បណ្ដាសមាជិកសំខាន់នៃ ព្រះរាជវង្សា
នុវង្សថៃសុទ្ធតែមានវត្តមាននៅមន្ទីពេទ្យ Siriraj ដែលជាទីកន្លែងព្រះ មហាក្យ
ត្រថៃ Bhumibol Abdulyadej កំពុងព្យាបាលជំងឺក្នុងកាលៈទេសៈ សុខភាពរបស់
ទ្រង់កំពុងអាក្រក់ទៅៗ។ សមាជិកនៃព្រះរាជវង្សានុវង្ស ទាំងអស់ក្នុងនោះមាន
 ព្រះមហាក្រត្រីយានីថៃ Sirikit និងរាជបុត្រ Vajiralongkorn រួមជាមួយបណ្ដា
ព្រះអង្គម្ចាស់ក្សត្រីនិងប្រជាពលរដ្ឋថៃជាច្រើនបានមកកាន់មន្ទី ពេទ្យនេះ
ដើម្បីបួងសួងសំរាប់ទ្រង់។ នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-ocha ក៏បាន
ផ្អាកដំណើរទស្សនកិច្ចការងារនៅខេត្ត Chon Buri និងខេត្ត Rayong ដើម្បី
ទៅសាកសួរសុខទុកព្រះមហាក្សត្រ។ នាថ្ងៃទី ១២ តុលា ព្រះរាជវង្សានុវង្សថៃ
បានចេញសេចក្តីប្រកាសថា៖ ស្ថានភាពសុខភាពរបស់ព្រះ មហាក្សត្រមិន
ទាន់មានស្ថិរភាពនៅឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Sansern
Kaewkamner បានអំពាវនាវឲ្យប្រជាពលរដ្ឋថៃនឹងនរចិត្តនិងមិនត្រូវ
ស្តាប់តាមពាក្យចចាមអារាមលើបណ្តាញអ៊ីនធឺណែតទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ