សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam ត្រៀមខ្លួនជាស្រេចទទួលអ្នកជំងឺកូវីដ ១៩

(VOVWORLD) - មន្ទីរពេទ្យ Bach Mai បានបញ្ជូន បុគ្គលិកជាង ១០០ នាក់ ដែលមានជំនាញខាងជំងឺឆ្លង ការធ្វើតេស្តិ៍ ការសង្គ្រោះបន្ទាន់ រួមសហការជាមួយខេត្ត Ha Nam ដើម្បីបង្កើតសាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅទីក្រុង Phu Ly ខេត្ត  Ha Nam ។
សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam  ត្រៀមខ្លួនជាស្រេចទទួលអ្នកជំងឺកូវីដ ១៩ - ảnh 1សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam

នាថ្ងៃទី ១ ឧសភាសា សាស្រ្តាចារ្យ បណ្ឌិត Nguyen Quang Tuan នាយកមន្ទីរពេទ្យ Bach Mai បានឲ្យដឹងថា ក្រោយរយៈពេល ២៤ ម៉ោងនៃការអនុវត្តន៍នោះ សាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅខេត្ត Ha Nam  បានបង្ហើយការងារដែលពាក់ព័ន្ធនឹងការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ ១៩ ហើយត្រៀមខ្លួនជាស្រេចទទួលព្យាបាលអ្នកជំងឺកូវីដ ១៩។

យោងតាមសាស្រ្តាចារ្យ បណ្ឌិត Nguyen Quang Tuan បានឲ្យដឹងថា ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញនៅខេត្ត Ha Nam និងខេត្ត ក្រុងនានានៅទូទាំងប្រទេសនោះដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល កាលពីថ្ងៃទី ៣០ ខែមេសានិងនៅព្រឹកថ្ងៃទី ១ខែឧសភា មន្ទីរពេទ្យ Bach Mai បានបញ្ជូន បុគ្គលិកជាង ១០០ នាក់ ដែលមានជំនាញខាងជំងឺឆ្លង ការធ្វើតេស្តិ៍ ការសង្គ្រោះបន្ទាន់ រួមសហការជាមួយខេត្ត Ha Nam ដើម្បីបង្កើតសាខាមន្ទីរពេទ្យបណ្ដោះអាសន្ន Bach Mai នៅទីក្រុង Phu Ly ខេត្ត  Ha Nam ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ