សង្គមទាំងមូលប្តេជ្ញាលុបបំបាត់គ្រឿងញៀន
|
នាយករដ្ឋមន្ត្រិ លោក Nguyen Xuan Phuc ថ្លែងមតិក្នុងសន្និសីទ |
(VOVworld)-នារសៀលថ្ងៃទី២៣ធ្នូ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក
Nguyen Xuan Phuc បានអញ្ជើញជាអធិបតីសន្និសីទ Online ទូទាំងប្រទេស ស្តីពី
ការងារបង្កាប្រឆាំងគ្រឿងញៀននិងផ្តាច់គ្រឿងញៀន។ អញ្ជើញសន្និដ្ឋាននៅក្នុង
សន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកច្បាស់ថា នា
ពេលកន្លងទៅ ស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានរកឃើញ ចាប់ឃាត់
ខ្លួននិង ដោះស្រាយបទល្មើសគ្រឿងញៀនជាច្រើនករណី។ លោក Nguyen Xuan
Phuc បានសង្កត់ធ្ងន់ថា៖
“សាររបស់រដ្ឋាភិបាលគឺផ្សព្វផ្សាយក្នុងសង្គមទាំងមូលថា ឧក្រិដ្ឋកម្មគ្រឿង
ញៀននិងគ្រោះអាសន្នគ្រឿងញៀនជាបញ្ហាក្តៅកគុកក្នុងសង្គមបច្ចុប្បន្នដែល
បណ្តាលឲ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរ។ ដោយហេតុនេះ គ្រប់ក្រុមគ្រួសារ ប្រព័ន្ធ
នយោបាយទាំង មូល សហគមន៍ទាំងមូលនិងសង្គមទាំងមូលត្រូវប្តេជ្ញាតស៊ូប្រឆំាង
និងលុបបំបាត់គ្រឿងញៀន រួមចំណែកធានាសន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថភាព
សង្គម”។
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងការងារ យុទ្ធជន
ពិការនិងសង្គមកិច្ចវៀតណាមបើកទូលាយរូបសណ្ឋានផ្តាច់គ្រឿងញៀនក្នុងសហ
គមន៍ផងដែរ៕