សាងសង់ផ្ទះប្រកបដោយសុវត្ថិភាព ដើម្បីទប់ទល់នឹងខ្យល់ព្យុះ និង​ទឹ​កជំ​នន់​សម្រាប់គ្រួសារក្រីក្រ

(VOVWORLD) - តាមគម្រោង ផ្ទះប្រកបដោយសុវត្ថិភាពទាំង ៧៣ ខ្នងនេះនឹងបញ្ចប់ការសាងសង់ និងប្រគល់ជូនប្រជាជននៅចុងខែកក្ដា ឆ្នាំ ២០២២ ខាងមុខ។
សាងសង់ផ្ទះប្រកបដោយសុវត្ថិភាព ដើម្បីទប់ទល់នឹងខ្យល់ព្យុះ និង​ទឹ​កជំ​នន់​សម្រាប់គ្រួសារក្រីក្រ - ảnh 1ពិធីបើកការដ្ឋានសាងសង់ផ្ទះ (រូបថត៖ Anh Huyen)

ដោយជួយជ្រោមជ្រែងសប្តាហ៍ប្រទេសជាតិប្រយុទ្ធប្រឆាំងនឹងគ្រោះមហន្តរាយជាតិ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) គណៈកម្មាធិការប្រជាជនខេត្ត Quang Binh និងក្រុមហ៊ុន World Share នាថ្ងៃទី ២០ ឧសភា បានបើកការដ្ឋានសាងសង់ផ្ទះប្រកបដោយសុវត្ថិភាពចំនួន ៧៣ ខ្នង ដើម្បីទប់ទល់នឹងខ្យល់ព្យុះ ទឹកជំនន់សម្រាប់គ្រួសារក្រីក្រ គ្រួសារស្ថិតលើបន្ទាត់ក្រីក្រ។ គ្រួសារដែលមានស្ថានភាពរស់នៅលំបាក ហើយត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះមហន្តរាយព្យុះនិងទឹកជំនន់នៅតំបន់ភាគកណ្តាលក្នុងឆ្នាំ ២០២០ នៅខេត្ត Quang Binh។  តាមគម្រោង ផ្ទះប្រកបដោយសុវត្ថិភាពទាំង ៧៣ ខ្នងនេះនឹងបញ្ចប់ការសាងសង់ និងប្រគល់ជូនប្រជាជននៅចុងខែកក្ដា ឆ្នាំ ២០២២ ខាងមុខ។

អញ្ជើញថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ លោក Phan Manh Hung អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Binh បានអះអាងថា ជំនួយឧបត្ថម្ភនេះរបស់UNDP និង World Share ដើម្បីសាងសង់ផ្ទះទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់សម្រាប់ប្រជាជនគឺជាសកម្មភាពជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព។ លោកមានគោលបំណងថា UNDP និង World Share នឹងបន្តជួយឧបត្ថម្ភគំរូផ្ទះទប់ទល់នឹងខ្យល់ព្យុះ និងទឹកជំនន់សម្រាប់ខេត្តនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ