សាងសង់សារមន្ទីរ Truong Sa នៅជាប់តំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma
(VOVWORLD) - នៅពេលសាងសង់រួចរាល់ សារមន្ទីរ Truong Sa រួមជាមួយនឹងតំបន់រំលឹក វិញ្ញាណក្ខន្ធយុទ្ធជន Gac Ma នឹងបង្កើតចង្កោមសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ រួមចំណែកអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រ សម្រាប់ប្រជាជនគ្រប់ស្រទាប់។
រូបភាពនៃសារមន្ទីរ Truong Sa តាមការរចនា។ (រូបថត៖ VOV) |
តាមការរំពឹងទុក នៅចុងឆ្នាំនេះ គណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa នឹងចាប់ផ្ដើមសាងសង់សារមន្ទីរ Truong Sa ដែលមានទំហំជាង ១,៧ ហិកតា នៅជាប់ នឹងតំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma ក្នុងស្រុក Cam Lam ខេត្ត Khanh Hoa។
សារមន្ទីរត្រូវបានរចនាដោយបែរមុខឆ្ពោះទៅប្រជុំកោះ Truong Sa នៅ សមុទ្រ ខាងកើត; មានការតភ្ជាប់ពីតំបន់រំលឹកវិញ្ញាណក្ខន្ធយុទ្ធជន Gac Ma ដែលមានលំហ ក្រោមដីជាមួយនឹងផ្កាចំនួន ៦៤ ទង នៅជុំវិញទង់ជាតិ ដែលជានិមិត្តរូបរបស់បណ្ដា យុទ្ធជន ដែលបានពលីជីវិតដើម្បីកោះសមុទ្រ របស់មាតុភូមិ។ នៅពេលសាងសង់រួចរាល់ សារមន្ទីរ Truong Sa រួមជាមួយនឹងតំបន់រំលឹក វិញ្ញាណក្ខន្ធយុទ្ធជន Gac Ma នឹងបង្កើតចង្កោមសំណង់វប្បធម៌ ប្រវត្តិសាស្ត្រ រួមចំណែកអប់រំ និងលើកកម្ពស់ការយល់ដឹងអំពីអធិបតេយ្យភាពកោះសមុទ្រ សម្រាប់ប្រជាជនគ្រប់ស្រទាប់៕