សឹង្ហបុរីក្លាយទៅជាទីកន្លែងដោះស្រាយជំលោះទាក់ទិនដល់ច្បាប់សមុទ្រនៅអាស៊ី
|
សឹង្ហបុរីក្លាយទៅជាទីកន្លែងដោះស្រាយជំលោះទាក់ទិនដល់ច្បាប់សមុទ្រនៅអាស៊ី (Image: VNA) |
(VOVworld) – ក្រសួងច្បាប់សឹង្ហបុរីនិងតុលាការអន្តរជាតិស្តីពីច្បាប់សមុទ្រ
(ITLOS) បានចុះហត្ថលេខាលើសេចក្តីប្រកាសរួម នាថ្ងៃទី ៣១ សីហា
តាមនោះ សឹង្ហបុរីក្លាយទៅជាទីកន្លែងអនុវត្តភារកិច្ចនៃតុលាការនេះនៅ
ទ្វីបអាស៊ីក្នុងបណ្ដា សវនការជំនំជំរះដោះស្រាយជំលោះទាក់ទិនដល់ច្បាប់
សមុទ្រ។ តាមកិច្ចសន្យារវាងភាគីទាំងពីរ រដ្ឋាភិបាលសឹង្ហបុរីនឹងផ្តល់មូលដ្ឋាន
ឲ្យសមស្របសំរាប់ ITLOS ក្នុងពេលណាតុលាការពោលខាងលើត្រូវការមាន
បន្ទប់ជំនំជំរះពិសេសឬ ទីកន្លែងដើម្បីអនុវត្តភារកិច្ចរបស់ខ្លួននៅសឹង្ហបុរី។
រដ្ឋមន្ត្រីការបរទេសនិងជារដ្ឋមន្ត្រីក្រសួងច្បាប់សឹង្ហបុរី លោក K.Shanmugam
បានសង្កត់ធ្ងន់ថា៖ សេចក្តីថ្លែងការណ៍រួមនេះទទួលស្គាល់យ៉ាងច្បាស់លាស់
នូវសឹង្ហបុរីគឺជាប្រទេសអព្យាក្រិតក្នុងការដោះស្រាយជំលោះអន្តរជាតិប្រកប
ដោយប្រសិទ្ធភាពព្រមទាំងសម្តែងនូវការប្តេជ្ញាចិត្តនៃប្រទេសនេះចំពោះការ
កំណត់ច្បាប់អន្តរជាតិតាមរយៈការបង្កលក្ខណៈងាយស្រួលខាងមូលដ្ឋាន
សម្ភរៈធសំរាប់ ITLOS បំរើតម្រូវការរបស់ប្រទេសនានាក្នុងតំបន់៕