សឹង្ហបុរីដាក់ចេញគោលដៅធំចំនួន៣ក្នុងឆ្នាំប្រធានអាស៊ាន២០១៨
(VOVWORLD) - នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong នាថ្ងៃទី១៤ វិច្ឆិកា បានអះ អាងក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០១៨ថា ប្រទេសនេះនឹងផ្ដល់អាទិភាពទៅ លើចំណុចស្នូលចំនួន៣ សំដៅរក្សាការអភិវឌ្ឍន៍យ៉ាងស្វាហាប់ក្នុងតំបន់។
នាយករដ្ឋមន្រ្តីសឹង្ហបុរីលោក Lee Hsien Loong (រូបថត៖ Xinhua/TTXVN) |
អញ្ជើញថ្លែងមតិនៅពិធីបិទបញ្ចប់សន្និសីទជាន់ខ្ពស់អាស៊ានលើកទី៣១ និង ផ្ទេរប្រគល់តំណែងប្រធានអាស៊ានឆ្នាំ២០១៨នោះ លោក Lee Hsien Loong មានប្រសាសន៍ថា សឹង្ហបុរីនឹងបន្តជំរុញនិងរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់ សំដៅ ជួយអាស៊ានអាចដោះស្រាយឲ្យបានល្អជាងចំពោះមុខការសាកល្បងថ្មីៗ។ ទន្ទឹម នឹងនោះ សឹង្ហបុរីក៏នឹងជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងបង្កើនការតភ្ជាប់ ក្នុងតំបន់ផងដែរ។ ក្រៅពីនោះសឹង្ហបុរីនឹងស្វែងរកវិធានការច្នៃប្រឌិតក្នុងការ គ្រប់គ្រងនិងធ្វើអាជីវកម្មនូវបច្ចេកវិទ្យាឌីជីថល់ លើកកំពស់សមត្ថភាពសំរាប់ ប្រជាជនដើម្បីបន្សាំជាមួយសេដ្ឋកិច្ចឌីជីថល់។ ម្យ៉ាងវិញទៀត អាស៊ានក៏នឹង បន្តកសាងទំនាក់ទំនងជាមួយដៃគូដទៃ ជាពិសេសគឹការរៀបចំសន្និសីទជាន់ ខ្ពស់ពិសេសនៅអូស្ត្រាលីនិងឥណ្ឌា៕