សឹង្ហបុរីពិគ្រោះយោបល់ប្រជាពលរដ្ឋអំពីផែនការមេសហគមន៍អាស៊ាន
|
សឹង្ហបុរីពិគ្រោះយោបល់ប្រជាពលរដ្ឋអំពីផែនការមេសហគមន៍អាស៊ាន (Image: VNA) |
(VOVworld) – ចាប់ពីថ្ងៃទី ៦ ដល់ទី ១៦ កក្កដា ប្រជាពលរដ្ឋសឹង្ហបុរីអាចផ្តល់ មតិនិងចែករំលែកទស្សនៈរបស់ខ្លួនស្តីពី “ផែនការមេសហគមន៍អាស៊ាន
ដំណាក់កាល ២០១៦-២០២៥” ជាមួយក្រសួងការបរទេសក្រសួងពាណិជ្ជកម្ម
និងឧស្សា ហកម្មនិងក្រសួងអភិវឌ្ឍន៍សង្គមនិងគ្រួសារសឹង្ហបុរី។ សេចក្តី
ប្រកាសសារព័ត៌ មានរបស់ក្រសួងការបរទេសសឹង្ហបុរីបានលើកច្បាស់ថា៖
សហគមន៍អាស៊ានដោយមានគ្រឹះស្ថានស្នូលចំនួន ៣ ដែលនឹងត្រូវបាន
បង្កើតឡើងនាចុងឆ្នាំ ២០១៥ គឺ៖ សហគមន៍សន្តិសុខ-នយោបាយ សហគមន៍សេដ្ឋកិច្ចនិងសហគមន៍ វប្បធម៌-សង្គម។ អាស៊ានបានរៀបចំ
ក្រុមឯកទេសជាន់ខ្ពស់ទទួលបន្ទុក ការអភិវឌ្ឍន៍ទស្សនៈវិស័យនៃសហ
គមន៍អាស៊ានឆ្នាំ ២០១៥ និងផែនការមេមួយដែលគ្រោងនឹងត្រូវបានអនុម័ត
នៅសន្និសីទជាន់ខ្ពស់លើកទី ២៧ នៅរដ្ឋធានី Kuala Lumpur របស់ម៉ាឡេស៊ី
នាខែ វិច្ឆិកា ខាងមុខ។ ប្រជាពលរដ្ឋសឹង្ហបុរីអាចផ្តល់មតិរបស់ខ្លួននៅគេហ
ទំព័ររបស់ស្ថាប័នចំនួន ៣ ពោលខាងលើ មុនកាលកំណត់នៅ ម៉ោងទី ១៨
ថ្ងៃទី ២៦ កក្កដា។ នាបច្ចុប្បន្ន សឹង្ហបុរីកំពុងធ្វើជាអធិបតីសម័យប្រជុំ លើកទី
៧ នៃក្រុមឯកទេសជាន់ខ្ពស់ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ទី ៩ កក្កដា៕