សិង្ហបុរីមានប្រធានាធិបតីទី ៩

(VOVWORLD) - គណៈកម្មាធិការរៀបចំការបោះឆ្នោតសិង្ហបុរីបានឲ្យដឹងថា ម្ចាស់ឆ្នោតចំនួន ២,៤៨ លាននាក់ ក្នុងចំណោមម្ចាស់ឆ្នោតទាំង ២,៧១ លាននាក់បានចូលរួមការបោះឆ្នោត ស្នើនឹងជាង ៩១,៥% ។
សិង្ហបុរីមានប្រធានាធិបតីទី ៩  - ảnh 1សិង្ហបុរីមានប្រធានាធិបតីទី ៩ (រូបថត៖ Nikkei Asia)

គណៈកម្មាធិការរៀបចំការបោះឆ្នោតសិង្ហបុរីនៅព្រឹកថ្ងៃទី ២ ខែកញ្ញា បានប្រកាសថា លោក Tharman Shanmugaratnam ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានាធិបតីទី ៩ របស់សិង្ហបុរី បន្ទាប់ពីការបោះឆ្នោតដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១ ខែកញ្ញា។

គណៈកម្មាធិការរៀបចំការបោះឆ្នោតសិង្ហបុរីបានឲ្យដឹងថា ម្ចាស់ឆ្នោតចំនួន ២,៤៨ លាននាក់ ក្នុងចំណោមម្ចាស់ឆ្នោតទាំង ២,៧១ លាននាក់បានចូលរួមការបោះឆ្នោត ស្នើនឹងជាង ៩១,៥% ។ លោក Tharman Shanmugaratnam ដែលមានអាយុ ៦៦ ឆ្នាំ ជាអតីតទេសរដ្ឋមន្ត្រី និងជាអតីតសមាជិកនៃគណបក្សសកម្មភាពប្រជាជន (PAP) បានទទួលជ័យជម្នះដ៏លើសលប់ជាមួយនឹងសម្លេងឆ្នោតគាំទ្រជាង ១,៧៤ លាន ស្នើនឹង ៧០,៤% ។

អញ្ជើញថ្លែងបន្ទាប់ពីលទ្ធផលបោះឆ្នោតត្រូវបានប្រកាស លោក Tharman Shanmugaratnam បានថ្លែងអំណរគុណចំពោះការគាំទ្រយ៉ាងខ្លាំងក្លារបស់ប្រជាជនសិង្ហបុរីចំពោះលោក។ លោកបានប្តេជ្ញាពង្រីកបទពិសោធន៍ និងសមត្ថភាពរបស់ខ្លួនដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ។ លោកបានអះអាងថានឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាល ដើម្បីកសាងប្រទេសសឹង្ហបុរី ក្លាយទៅជាដៃគូដ៏គួរឱ្យទុកចិត្ត និងសមភាពជាមួយប្រទេសនានានៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ