សេចក្ដីជូនដំណឹងសារព័ត៌មានស្ដីពីសម័យបញ្ចប់សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាម

(VOVWORLD) - នារសៀលថ្ងៃទី១០ ឧសភា សន្និបាតលើកទី៥គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២បានប្រជុំសម័យបញ្ចប់ ក្រោម អធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។
សេចក្ដីជូនដំណឹងសារព័ត៌មានស្ដីពីសម័យបញ្ចប់សន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សវៀតណាម - ảnh 1ទិដ្ឋភាពនៃសន្និបាតលើកនេះ (រូបថត៖VOV) 

(VOVworld) - នារសៀលថ្ងៃទី១០ ឧសភា សន្និបាតលើកទី៥គណៈកម្មាធិការ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាមនីតិកាលទី១២បានប្រជុំសម័យបញ្ចប់ ក្រោម អធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។ប្រធាន រដ្ឋលោក Tran Dai Quang អញ្ជើញថ្លែងរបាយការណ៍របស់ការិយាល័យ នយោបាយស្ដីអំពីគំរោងការណ៍កែសម្រួលរបៀបរបបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយម។នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងរបាយការណ៍ របស់ការិយាល័យនយោបាយស្ដីអំពីគំរោងការណ៍បន្តរៀបចំរចនាសម្ព័ន្ធឡើងវិញ ផ្លាស់ប្ដូរថ្មីនិងលើកកំពស់ប្រសិទ្ធភាពរបស់សហគ្រាសរដ្ឋ។ គណៈកម្មាធិការមជ្ឈឹមបក្សបានបោះឆ្នោតអនុម័តលើសេចក្ដីសំរេចចិត្តសន្និបាតលើកទី៥គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ