សេចក្ដីថ្លែងការណ៍រួមនៃវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

(VOVWORLD) -ក្រោយពីរយៈពេល ១ ថ្ងៃធ្វើកាពិភាក្សាដោយមានមតិចូលរួមជាច្រើននៅក្នុងវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី ៧ ឆ្នាំ២០១៧ មក។ នាល្ងាចថ្ងៃទី ១៧ ធ្នូ តំណាងគណៈប្រតិភូយុវជននៃប្រទេសទាំងបីបានឯកភាព និងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៃវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍
សេចក្ដីថ្លែងការណ៍រួមនៃវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម - ảnh 1សេចក្ដីថ្លែងការណ៍រួមនៃវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម 

ក្រោយពីរយៈពេល ១ ថ្ងៃធ្វើកាពិភាក្សាដោយមានមតិចូលរួមជាច្រើននៅក្នុងវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម (CLV) លើកទី ៧ ឆ្នាំ២០១៧ មក។ នាល្ងាចថ្ងៃទី ១៧ ធ្នូ តំណាងគណៈប្រតិភូយុវជននៃប្រទេសទាំងបីបានឯកភាព និងចុះហត្ថលេខាលើសេចក្ដីថ្លែងការណ៍រួមនៃវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍។

សេចក្ដីថ្លែងការណ៍រួមមានខ្លឹមសារសំខាន់ៗដូចជា៖ រៀបចំបង្កើន និងពង្រីកកិច្ចសហប្រតិបត្តិការយុវជនលើគ្រប់វិស័យពីមជ្ឈឹមរហូតដល់មូលដ្ឋាន ក្នុងនោះ ប្រមូលផ្ដុំលើការអប់រំ បំពាក់បំប៉នយុវជនអំពីទំនាក់ទំនងមិត្តភាព និងចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាមនិង បង្កើតសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាស អាជីវករវ័យក្មេងនៃប្រទេសទាំងបីជាដើម។

 សេចក្ដីថ្លែងការណ៍រួមនៃវេទិកាយុវជនតំបន់ត្រីកោណអភិវឌ្ឍន៍គឺស្ថិតក្នុងព្រិត្តិការណ៍សន្និសីទគណៈកម្មាធិការសម្របសម្រួលរួមលើកទី ១១ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដែលត្រូវបានរៀបចំឡើងនៅទីរួមខេត្ត Dong Xoai ខេត្ត Binh Phuoc ភាគខាងត្បូងវៀតណាម ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១៧៕

ប្រតិកម្មទៅវិញ

ផ្សេងៗ