សេចក្ដីថ្លែងការណ៍រួមរវាងវៀតណាមនិងកម្ពុជា
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជា ណាចក្រកម្ពុជាចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកុម្ភៈ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong នាថ្ងៃទី២៦ ខែកុម្ភៈ ភាគីទាំងពីរបានចេញសេចក្ដីថ្លែង ការណ៍រួម១០ខ សំដៅអះអាងលើការជំរុញទំនាក់ទំនងសហប្រតិ បតិ្តការទ្វេភាគីរវាងវៀតណាមនិងកម្ពុជា។
អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong និងព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី (រូបថត៖ TTXVN) |
សេចក្ដីថ្លែងការណ៍រួមនេះ បានសង្កត់ ធ្ងន់ថា ភាគីទាំងពីរសម្ដែងនូវក្ដីសោមនស្សរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រសើរ នៃទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀត ណាម និងកម្ពុជានាពេលកន្លងទៅ ដែលបានរួមចំណែកធានាសន្តិភាព ស្ថិរភាព និងនាំ មកនូវផលប្រយោជន៍ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពគ្នាចាត់ទុកថា ការការពារ ថែរក្សា និងអភិវឌ្ឍ ទំនាក់ទំនងជាអ្នកជិតខាងល្អប្រសើរ ចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបតិ្ត ការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែងដោយឈរលើគោលការណ៍ដែលបានឯក ភាពគ្នាក្នុងសេចក្ដីថ្លែងការណ៍រួមរវាងវៀតណាមនិងកម្ពុជាលើកមុនៗ គឺការ ទទួលខុសត្រូវរួមរបស់ប្រទេសទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរ ដើម្បីការ អភិវឌ្ឍប្រកបដោយចីរភាពនិងអនាគតដ៏ភ្លឺស្វាងនៃប្រទេសទាំងពីរ ក៏ដូចជារួម ចំណែកទៅក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍនៅតំបន់ និងលើពិភពលោក ផងដែរ។ ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងនិងពង្រីកទំនាក់ទំនងនយោបាយអោយកាន់តែស៊ីជំរៅ លើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបតិ្តការរវាងប្រទេស ទាំងពីរ ពង្រីកកិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាង ក្រសួង ស្ថាប័នថ្នាក់មជ្ឈឹមនិងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ ជំរុញការ ឃោសនាការអប់រំអំពីទំនាក់ទំនងមិត្តភាពសាមគ្គីភាពរវាងវៀតណាមនិងកម្ពុជាសម្រាប់ប្រជាជន ជាពិសេសគឺយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពជំរុញយ៉ាងខ្លាំងក្លា លើកកំពស់ប្រសិទ្ធភាពនៃកិច្ច សហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច វប្បធម៌ អប់រំ សុខាភិបាល វិទ្យាសាស្ត្រ បច្ចេកទេស ដោយឈរលើឧត្តភាពនិងសក្ដានុភាពនៃប្រទេសនីមួយៗ ខិតខំប្រឹង ប្រែងដម្លើងទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ទៅ ៥ពាន់ លានដុល្លាអាមេរិក ក្រោយពីសម្រេចបានចំនួន៤,៧ពាន់លានដុល្លានាឆ្នាំ២០១៨។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារសំខាន់និងឯកភាពពង្រីកកិច្ចសហប្រតិ បតិ្តការលើវិស័យការពារជាតិ សន្តិសុខ ដោយឈរលើគោលការណ៍មិនអនុញ្ញាត អោយកម្លាំងនយោបាយឬកម្លាំងយោធាណាមួយប្រើប្រាស់ដែនដីរបស់ប្រទេស ខ្លួន ដើម្បីគំរាមកំហែងដល់សន្តិសុខជាតិនៃប្រទេសមួយទៀត ហើយដោះស្រាយ បញ្ហានានាដែលកើតមានរវាងប្រទេសទាំងពីរដោយសន្តិវិធី។
ភាគីវៀតណាមបានសម្ដែងនូវអំណរគុណចំពោះព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រនិងប្រព្រឹត្តដោយគ្មានការរើសអើងចំពោះប្រជាជន ដែលមានដើម កំណើតវៀតណាមនៅកម្ពុជា។ ភាគីទាំងពីរបានអះអាងនូវការគោរពនិងអនុវត្តយ៉ាងពេញលេញនូវសន្ធិ សញ្ញាស្ដីពីការកំណត់ព្រំដែននិងកិច្ចព្រមព្រៀងពាក់ព័ន្ធដល់ព្រំដែនដែលត្រូវបាន ទទួលយកនិងចុះហត្ថលេខារវាងប្រទេសទាំងពីរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះ ការខិតខំប្រឹងប្រែងរបស់គណៈកម្មការចម្រុះកិច្ចការព្រំដែនគោកដែលសម្រេច បានសមិទ្ធផលចំនួន៨៥%នៃការងារខណ្ឌសីមា បោះបង្គោលព្រំដែនគោក។
ភាគីទាំងពីរបានឯកភាពគ្នាចែករំលែកព័ត៌មានយ៉ាងទៀងទាត់និងសហការយ៉ាងជិតស្និទ្ធ ប្រកបដោយប្រសិទ្ធភាព គាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរជាតិ និងតំបន់ ជាពិសេសគឺក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការអាស៊ាន អង្គការសហ ប្រជាជាតិ និងយន្តការសហប្រតិបតិ្តការផ្សេងៗទៀតនៅអនុតំបន់ទន្លេមេគង្គ ផងដែរ។
ភាគីទាំងពីរបន្តសង្កត់ធ្ងន់លើសារសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិ សុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍នៅសមុទ្រខាងកើត។
ក្នុងសេចក្ដីថ្លែងការណ៍រួមនេះដែរ ភាគីទាំងពីរបានកត់សម្គាល់នូវការចុះ ហត្ថលេខាលើឯកសារសហប្រតិបតិ្តការទ្វេភាគីចំនួន៥ក្នុងឱកាសដំណើរទស្សនកិច្ចលើកនេះ៕