សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន

(VOV)_ទទួលសេចក្ដីអញ្ជើញរបស់អគ្គលេខាបក្សកុម្មុយនីស្តនិងជាប្រធាន​រដ្ឋ
ចិន លោក Xi Jinping អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu
Trong បានទៅបំពេញទស្សនកិច្ចនៅចិន ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ​មេសា។ ​ក្នុងរយៈ
ពេលស្នាក់នៅចិន​ លោក Nguyen Phu Trong បានជួបសន្ទនាជាមួយ  ​លោក Xi
Jinping ជួបចរចារជាមួយនាយករដ្ឋមន្ត្រីចិន​លោក  ​Lǐ Kèqiáng…លៗ នៅក្នុងជំនួប
ទាំងនេះ ភាគីទាំងពីរបានមូលមតិជាឯកច័ន្ទថា៖​ដំណើរទស្សនកិច្ចលើកនេះទទួល
បានជោគជ័យជាច្រើន រួមចំណែកសំខាន់ក្នុងការជំរុញទំនាក់ទំនងវៀតណាមនិង
ចិន អោយបានអភិវឌ្ឍន៍ស្ថិរភាព ខ្លាំងក្លា ​ដើម្បីផលប្រយោជន៍របស់ប្រជាជននៃ
ប្រទេសទាំងពីរ និងរួមចំណែកបង្កើនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង
ការអភិវឌ្ឍន៍នៅក្នុងតំបន់និងលើសកលលោក។ ភាគីទាំងពិរក៏បានផ្លាស់ប្តូរមតិ
ដោយស្មោះត្រង់អំពីបណ្ដាបញ្ហានៅលើសមុទ្រ ហើយសង្កត់ធ្ងន់ថា៖ ភាគីទាំងពីរ
ត្រូវគោរពរាល់កិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំនៃប្រ​ទេសទាំងពីរទទួលបាន អនុវត្ត
យ៉ាងមឹងមាត់កិច្ចព្រមព្រៀងស្ដីពីបណ្ដាគោល​ការណ៍ជាសារវ័ន ក្នុងការដោះ
ស្រាយបណ្ដាបញ្ហានៅសមុទ្រ វៀតណាមនិងចិន។ គ្រប់គ្រងល្អរាល់ការខ្វែងគំនិត
នៅលើសមុទ្រ អនុវត្តយ៉ាងពេញលេញ និងប្រសិទ្ធិភាព ៖សេចក្ដីថ្លែងការណ៍ ស្ដី
ពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅកា
រកសាងក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត ​( COC)យ៉ាងឆាប់ៗ
 រក្សាទំនាក់ទំនងរួមវៀតណាមនិងចិនក៨ដូចជាសន្តិភាព ស្ថិរភាពនៅសមុទ្រ
ខាងកើត…លៗ

សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន - ảnh 1
សេចក្ដីថ្លែងការណ៍រួមវៀតណាម-ចិន

ក្នុងរយៈពេលស្នាក់នៅចិន ភាគីទាំង ២ បានចុះហត្ថលេខាលើ “ផែនការសហប្រតិ
បត្តិការរវាងបក្សកម្មុយនិស្តវៀតណាមនិងបក្សកម្មុយនិស្តចិនក្នុងដំណាក់កាល
២០១៦-២០២០”  “កច្ចព្រមព្រៀងអំពី កិច្ចសហប្រតិបត្តិការក្នុងការធ្វើបត្យាប័នរវាង
វៀតណាមនិងចិន” “កិច្ចព្រមព្រៀងស្តីពីបណ្ដាបញ្ហាលើវិស័យពន្ធចំពោះគំរោងការ
ណ៍រកធនធានប្រេងឧស្ម័ន្ធនៅឈូងសមុទ្រ Bac Bo រវាងវៀតណាមនិងចិន”
“អនុស្សារណៈយោគយល់គ្នាទៅវិញទៅមករវាងក្រសួងការពារ ប្រទេសវៀតណាម
និងក្រសួងការពារជាតិចិនលើវិស័យរក្សាសន្តិភាព របស់អ.ស.ប.” “អនុស្សារណៈ
យោគយល់គ្នាស្តីពីការបង្កើតក្រុមការងារសហប្រតិបត្តិការខាងហេដ្ឋារចនាសម្ព័ន្ធ
លើដីគោក” (MOU) ជាដើម។ អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen
Phu Trong បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ

ចំពោះអគ្គលេខាធិការបក្សកម្មុយនិស្តចិននិងជាប្រធានរដ្ឋចិន លោក Xi Jinping
 អំពីសណ្ឋារកិច្ចដ៏មហោឡារឹកស្មោះសរនិងមិត្តភាព។ ក៏ក្នុងឱកាសនេះដែរ លោក
 Nguyen Phu Trong បានអញ្ជើញលោក Xi Jinping មកបំពេញទស្សនកិច្ចនៅ
វៀតណាមនាពេលខាងមុខ។ លោក Xi Jinping ទទួលបានសេចក្តីអញ្ជើញពោល
ខាងលើ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ