សេចក្ដីថ្លែងការណ៍រួមវៀតណាម-អេហ្ស៊ីប៖ ពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅអេហ្ស៊ីបរបស់ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang និងលោកជំទាវ នាថ្ងៃទី២៨ ខែសីហា ប្រទេស ទាំងពីរបានចេញសេចក្ដីថ្លែងការណ៍រួម។
សេចក្ដីថ្លែងការណ៍រួមវៀតណាម-អេហ្ស៊ីប៖ ពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្ររវាង ប្រទេសទាំងពីរ - ảnh 1ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang (ខាងឆ្វេង) និងប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi ប្រកាសលទ្ធផលនៃជំនួបចរចាក្នុងសន្និសីទកាសែត 


សេចក្ដីថ្លែងការណ៍រួមនេះបានលើកច្បាស់ថា៖ ក្នុងដំណើរទស្សនកិច្ច ប្រធានរដ្ឋលោក Tran Dai Quang បានជួបចរចាជាមួយប្រធានាធិបតីលោក Abdel Fattah Al Sisi ជួបសវនាការជាមួយប្រធានរដ្ឋសភាលោក Ali Abdel Aal និងនាយករដ្ឋមន្រ្តីលោក Mostafa Madbouly។

        សេចក្ដីថ្លែងការណ៍រួមនេះក៏បានបញ្ជាក់ថា ដំណើរទស្សនកិច្ចថ្នាក់រដ្ឋរបស់ ប្រធានរដ្ឋលោក Tran Dai Quang ជាសញ្ញាសម្គាល់សំខាន់មួយក្នុងទំនាក់ទំនង រវាងប្រទេសទាំងពីរក្នុងឱកាសរំលឹកខួបលើកទី៥៥នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អេហ្ស៊ីប។ ភាគីទាំងពីរមានជំនឿថា លទ្ធផលនៃដំណើរទស្សនកិច្ច លើកដំបូងរបស់ប្រធានរដ្ឋវៀតណាមនឹងរួមចំណែកបង្កើនការជឿទុកចិត្តខាង នយោបាយ ពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំនិងបណ្ដុះបណ្ដាល ព្រមទាំងជំរុញការជួបប្រាស្រ័យវប្បធម៌និងការជួបប្រា ស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។

        ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នាថា ចាំបាច់ត្រូវបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់តាមរយៈកាណាល់រដ្ឋាភិបាល រដ្ឋសភា មូលដ្ឋាន ប្រជាជន និង សហគ្រាសរវាងប្រទេសទាំងពីរ ព្រមទាំងបន្តពង្រីកប្រសិទ្ធភាពនៃយន្តការសហ ប្រតិបតិ្តការនាបច្ចុប្បន្នដូចជាគណៈកម្មាធិការអន្តររដ្ឋាភិបាល ការពិគ្រោះយោ បល់នយោបាយនិងយន្តការផ្សេងៗទៀត សំដៅពង្រឹងជំនឿទុកចិត្តយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានអំពាវនាវឲ្យសហគមន៍អន្តរជាតិសហការ គ្នាដើម្បីរាំងស្កាត់និងដោះស្រាយជម្លោះប្រដាប់អាវុធដោយសន្តិវិធីដ៏សមស្របទៅនឹងធម្មនុញ្ញអ.ស.បនិងច្បាប់អន្តរជាតិ។

        ថ្នាក់ដឹកនាំទាំងពីររូបបានផ្លាស់ប្ដូរទស្សនៈយ៉ាងពេញលេញនិងជ្រាលជ្រៅ អំពីបញ្ហាតំបន់និងអន្តរជាតិនានា។ ភាគីទាំងពីរចាត់ទុកថា សន្តិភាព ស្ថិរភាពនៅ អាស៊ីអាគ្នេយ៍ មជ្ឈឹមបូព៌ានិងទ្វីបអាហ្វ្រិកឬកន្លែងផ្សេងណាក៏ដោយលើពិភព លោក ក៏ជាកត្តាគន្លឹះដើម្បីអនុវត្តន៍គោលដៅអភិវឌ្ឍ កសាងជីវភាពរស់ប្រកប ដោយវិបុលភាពសម្រាប់មនុស្សលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ