សេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបតិ្តការវៀតណាម-កម្ពុជា

(VOVWORLD) - ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ កក្កដា របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នោះ វៀតណាមនិងកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍រួម។
សេចក្ដីថ្លែងការណ៍រួមស្ដីពីការបង្កើនទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបតិ្តការវៀតណាម-កម្ពុជា - ảnh 1ទិដ្ឋភាពនៃជំនួបចរចាររវាងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពិរ (រូបថត៖TTXVN)


(VOVworld) - ក្នុងឱកាសដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២២ កក្កដា របស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong នោះ វៀតណាមនិងកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍រួម។ ក្នុងនោះលើកច្បាស់ថា ភាគីទាំងពីរអះអាងនូវការប្ដេជ្ញាចិត្តពង្រីកសមិទ្ធិផលដែលទទួលបានក្នុងទំនាក់ទំនងទ្វេភាគី ខំប្រឹងប្រែងជូនជ្រំជំរុញទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរវៀតណាម-កម្ពុជា អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ជាក់ស្ដែងនិងយូរអង្វែង។ ភាគីទាំងពីរឯកភាពលើការជំរុញខ្លាំងសកម្មភាពឃោសនា អប់រំអំពីទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើគ្រប់ជ្រុងជ្រោយវៀតណាម-កម្ពុជាដល់ប្រជាជនគ្រប់ស្រទាប់ ជាពិសេសគឺជំនាន់វ័យក្មេង។

        ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ ដោយឈរលើគោលការណ៍ដែលមិនអនុញ្ញត្តិឲ្យកម្លាំងនយោបាយឬយោធាណាក៏ដោយប្រើប្រាស់ដែនដីរបស់ប្រទេសម្ខាងដើម្បីគំរាមកំហែងទៅលើសន្តិសុខរបស់ប្រទេសម្ខាងទៀត ហើយដោះស្រាយបញ្ហាដែលកើតមានឡើងរវាងប្រទេសទាំងពីរដោយសន្តិវិធី។  ភាគីទាំងពីរវាយតំលៃខ្ពស់ចំពោះការខំប្រឹងប្រែងរបស់គណៈកម្មាធិការចម្រុះទទួលបន្ទុកការងារខ័ណ្ឌស៊ីមាបោះបង្គោលព្រំដែនលើដីគោកដោយសំរេចការងារចំនួន៨៤%ទាក់ទិនដល់បញ្ហានេះដោយឈរលើសន្ធិសញ្ញាព្រំដែនរវាងប្រទេសទាំងពីរ។

        ភាគីទាំងពីរឯកភាពលើការចែករំលែកព័ត៌មានទាន់ពេលវេលានិងសហការយ៉ាងស្អិតរមួតនៅវេទិកាអន្តរជាតិនិងតំបន់ ជាពិសេសគឺអ.ស.ប អាស៊ាននិងយន្តការសហប្រតិបត្តិការអនុតំបន់ សំដៅរួមចំណែកជំរុញសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងវឌ្ឍនភាពនៅតំបន់និងលើពិភពលោក។ភាគីទាំងពីរសន្យាធ្វើការយ៉ាងហ្មត់ចត់ក្នុងក្របខ័ណ្ឌអាស៊ាន-ចិន អនុវត្តយ៉ាងពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវសេចក្ដីថ្លែងការណ៍ស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆាប់ទទួលបានក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ