សេចក្ដីប្រាថ្នាអំពីតំបន់ដីសណ្ដទន្លេ Cuu Long មួយប្រកបដោយភាពសម្បូររុងរឿងនិងវិបុលភាព

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ មីនា នៅទីក្រុង Can Tho នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៅកិច្ចប្រជុំលើកទី៣អំពីការអភិវឌ្ឍ តំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពនិងបន្សាំនឹងការប្រែប្រួលអាកាសធាតុ។

សេចក្ដីប្រាថ្នាអំពីតំបន់ដីសណ្ដទន្លេ Cuu Long មួយប្រកបដោយភាពសម្បូររុងរឿងនិងវិបុលភាព - ảnh 1នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc (នៅកណ្ដាល) អញ្ជើញដឹកនាំកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងរបាយការណ៍វាយតម្លៃរយៈពេល៣ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្តលេខ ១២០ស្ដីពីការអភិវឌ្ឍតំបន់ដីសណ្ដទន្លេ Cuu Long ប្រកបដោយចីរភាពតាមទិសបន្សាំ ខ្លួននឹងការប្រែប្រួលអាកាសធាតុនោះ រដ្ឋមន្រ្តីក្រសួងធនធាននិងបរិស្ថាន លោក Tran Hong Ha បានបញ្ជាក់ច្បាស់ថា គោលជំហរ “អំណោយផលតាមធម្មជាតិ” បានពង្រីកប្រសិទ្ធ ភាពដោយបង្កើតឡើងការផ្លាស់ប្ដូរជាស្ថាពរក្នុងមនសិការ ការត្រិះរិះ និងសកម្មភាព របស់អាជ្ញាធរ ស្ថាប័នគ្រប់ជាន់ថ្នាក់នៅតំបន់ដីសណ្ដទន្លេ Cuu Long; ត្រូវបាន ប្រជាជននិងសហគ្រាសចូលរួមជួយជ្រោមជ្រែងយ៉ាងសកម្មព្រមទាំងគៀងគរបាននូវ ការជួយឧបត្ថម្ភពីអង្គការអន្តរជាតិនិងដៃគូអភិវឌ្ឍជាច្រើនផងដែរ។ លោក Tran Hong Ha បានសង្កត់ធ្ងន់ថា៖ “ក្រោយរយៈពេលជាង៣ឆ្នាំអនុវត្តន៍សេចក្ដីសម្រេចចិត្ត អាចនិយាយបានថា តំបន់ដីសណ្ដទន្លេ Cuu Long មានការប្រែខ្លួនយ៉ាងខ្លាំងក្លា ដោយសម្រេចបានការរីក ចម្រើនទាំងក្នុងការត្រិះរិះផងនិងសកម្មភាពជាក់ស្ដែងផង។ យើងបានបន្លាស់ពីភាព អកម្មទៅភាពម្ចាស់ការក្នុងការបន្សាំខ្លួននឹងការប្រែប្រួលអាកាសធាតុ ដោយចាត់ទុក ទឹកជំនន់ ទឹកប្រៃ និងទឹកភ្លាវ ជាធនធានដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។ របររកស៊ី និងជីវភាព រស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ