សេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពីភារកិច្ច ដំណោះស្រាយស្នូលអនុវត្តន៍ ផែនការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឆ្នាំ២០១៩

(VOVWORLD) - នាថ្ងៃទី១ ខែមករា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដីសម្រេច ចិត្តលេខ០១ ស្ដីពីភារកិច្ច ដំណោះស្រាយស្នូលអនុវត្តន៍ផែនការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនិងគម្រោងថវិការដ្ឋឆ្នាំ២០១៩។

តាមសេចក្ដីសម្រេចចិត្តនេះអោយដឹងថា គោលដៅទូទៅក្នុងឆ្នាំ២០១៩នោះ គឺបន្តរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា លើកស្ទួយផលិតភាព គុណភាព ប្រសិទ្ធភាព ខ្លួនទីពឹងខ្លួន និងកម្លាំងប្រកួតប្រជែងនៃខឿនសេដ្ឋ កិច្ច។ ទន្ទឹមនឹងនោះ ខិតខំប្រឹងប្រែងទទួលកំណើន GDP ប្រមាណ៦,៨% គ្រប់គ្រងកំណើន CPI អោយតិចជាង៤% ធានាតុល្យភាពរវាងការនាំចេញនាំចូល ព្រមទាំងបង្កើនទំហំនាំចេញឡើងពី៨ទៅ១០%ផងដែរ។

        ដំណោះស្រាយសំខាន់ៗដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០១៩នោះគឺផ្តោតទៅលើការកែលម្អបរិយាកាសវិនិយោគ អាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ច។ ទន្ទឹមនឹងនោះ ជំរុញខ្លាំងការផ្លាស់ប្ដូរថ្មី ការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យាជឿន លឿននិងឆ្លៀតយកប្រកបដោយប្រសិទ្ធ ភាពនូវបដិវត្តន៍ឧស្សាហកម្មលើកទី៤ ព្រមទាំងផ្តោតទៅលើការអភិវឌ្ឍវិស័យសុខាភិបាល អប់រំ បណ្ដុះបណ្ដាល វប្បធម៌សង្គម ធានាសុខុមាលភាពសង្គម លើកស្ទួយជីវភាពរស់នៅទាំងខាង សម្ភារៈនិងស្មារតីរបស់ប្រជាជនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ