សេចក្ដីសម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រជាតិអំពីសមភាពយេនឌ័រដំណាក់កាល២០២១-២០៣០

(VOVWORLD) - លើវិស័យនយោបាយ ដល់ឆ្នាំ២០២៥ ស្ថាប័នអភិបាលកិច្ចរបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ចំនួន៦០% នឹងមានថ្នាក់ដឹកនាំស្នូលគឺស្ត្រី ហើយដល់ឆ្នាំ២០៣០ អត្តានេះសម្រេចបាន ៧៥%។

ដោយឈរលើមូលដ្ឋាននៃការស្នងបន្តយុទ្ធសាស្ត្រជាតិស្ដីពីសមភាពយេនឌ័រ ដំណាក់កាល២០១១-២០២០ ហើយបន្តអនុវត្តគោលជំហររបស់បក្ស រដ្ឋស្ដីពីការអនុវត្ត គោលដៅសមភាពយេនឌ័រ រួមចំណែកសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយ និរន្តរភាពដល់ឆ្នាំ២០៣០នោះ រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្ដី សម្រេចចិត្តស្ដីពីយុទ្ធសាស្ត្រជាតិអំពីសមភាពយេនឌ័រដំណាក់កាល២០២១-២០៣០។
យុទ្ធសាស្ត្របានដាក់ចេញគោលដៅជាក់លាក់មួយចំនួន។ លើវិស័យ នយោបាយ ដល់ឆ្នាំ២០២៥ ស្ថាប័នអភិបាលកិច្ចរបស់រដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ ជាន់ថ្នាក់ចំនួន៦០% នឹងមានថ្នាក់ដឹកនាំស្នូលគឺស្ត្រី ហើយដល់ឆ្នាំ២០៣០ អត្តានេះ សម្រេចបាន ៧៥%។ លើវិស័យសេដ្ឋកិច្ច ពលកម្ម បង្កើនអត្តាពលការិនីធ្វើការងារ ឈ្នួលឡើង៥០%នៃឆ្នាំ២០២៥និង៦០%នៃឆ្នាំ២០៣០; កាត់បន្ថយសមាមាត្រពលការិនីធ្វើ ការនៅក្នុងតំបន់ឧស្សាហកម្មក្នុងចំណោមពលការិនីមានការងារធ្វើសរុប នៅក្រោម ៣០% នាឆ្នាំ២០២៥ និងក្រោម២៥%នាឆ្នាំ២០៣០; អត្រានាយិការ/ម្ចាស់អាជីវកម្មនិង សហករណ៍ជាស្ត្រី សម្រេចបានយ៉ាងហោចណាស់ ២៧% នាឆ្នាំ២០២៥ និង៣០% នាឆ្នាំ២០៣០។ ចំណែកលើវិស័យអប់រំ ខ្លឹមសារអំពីយេនឌ័រ សមភាពយេនឌ័រ ត្រូវបាន នាំចូលក្នុងកម្មវិធីបង្រៀននៅក្នុងប្រព័ន្ធអប់រំជាសកល ចាប់តាំងពីឆ្នាំ២០២៥តទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ