សេចក្ដីសម្រេចចិត្តអំពីការសួរដេញដោលនិងឆ្លើយការសួរដេញដោលនៅសម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម
នាថ្ងៃទី ៥ ធ្នូ ខុទ្ទកាល័យ រដ្ឋសភាវៀតណាម បានប្រកាសជាសាធារណះ
សេចក្ដីសម្រេច ចិត្តអំពីការសួរដេញដោល និងឆ្លើយការសួរដេញដោល នៅ
សម័យ ប្រជុំ លើកទី ៤ រដ្ឋសភាវៀតណាម នីតិកាលទី ១៣។ តាមនោះ រដ្ឋសភា
បាន ស្នើ រដ្ឋមន្ត្រី ក្រសួងឧស្សាហ ពាណិជ្ជកម្មបន្តមានរាល់ដំណោះស្រាយព្រមៗ គ្នា ដើម្បីដោះស្រាយការលំបាក ជំរុញខ្លាំងផលិតកម្ម បើកទូលាយទីផ្សារ នៅក្នុង
និង ក្រៅប្រទេស លើកទឹកចិត្តប្រើប្រាស់ទំនិញក្នុងប្រទេស…ជាដើម។ រដ្ឋមន្ត្រី ក្រសួង សំណង់ប្រមូលផ្តុំ ដោះស្រាយស្ថានភាពជាប់គាំងស្ទះរបស់ទីផ្សារអចលន
វត្ថុ បញ្ហាដីទំនេរ មានផែនការដោះស្រាយបញ្ហាផ្ទះស្នាក់នៅសង្គម …។ល។
ទេសាភិបាលធនាគារជាតិវៀតណាម ប្រមូលផ្តុំ បញ្ជាណែនាំគោលនយោបាយ
រូបីយវត្ថុ ដើម្បីបង្កការផ្លាស់ប្តូរសកម្ម ក្នុងការរៀបចំឡើងវិញរចនាសម្ព័ន្ធធនាគារ បណ្ដាអង្គការឥណទាន ក្នុងឆ្នាំ ២០១៣។ រដ្ឋមន្ត្រី ក្រសួងសុខាភិបាលត្រូវអនុវត្ត រាល់ដំណោះស្រាយព្រមៗគ្នា លើកកំពស់គុណភាពការពិនិត្យ ព្យាបាលជំងឺ បង្កើនការគ្រប់គ្រងថ្នាំ តំលៃថ្នាំ …។ល៕
|
សម័យប្រជុំលើកទី៤រដ្ឋសភាវៀតណាម (internet) |