សេចក្ដីសំរេចចិត្តរបស់រដ្ឋសភាស្ដីពីយន្តការ គោលនយោបាយពិសេសដោយឡែកសំរាប់ទីក្រុងហូជីមិញ

(VOVWORLD) - ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញលោក Nguyen Thien Nhan ឲ្យដឹងថា ទីក្រុងហូជីមិញមានចំនួន ប្រជាជននិងខឿនសេដ្ឋកិច្ចធំបំផុតនៅវៀតណាម ដូច្នេះបានជាការប្រតិបត្តិរបស់ ទីក្រុងត្រូវមានលក្ខណៈខុសប្លែកពីខេត្តក្រុងផ្សេងៗ។ 
សេចក្ដីសំរេចចិត្តរបស់រដ្ឋសភាស្ដីពីយន្តការ គោលនយោបាយពិសេសដោយឡែកសំរាប់ទីក្រុងហូជីមិញ - ảnh 1 ទីក្រុងហូជីមិញមានចំនួន ប្រជាជននិងខឿនសេដ្ឋកិច្ចធំបំផុតនៅវៀតណាម ដូច្នេះបានជាការប្រតិបត្តិរបស់ ទីក្រុងត្រូវមានលក្ខណៈខុសប្លែកពីខេត្តក្រុងផ្សេងៗ។ (រូបថត៖ thanhnien.vn)


នាព្រឹកថ្ងៃទី៩ មករា គណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានរៀបចំជំនួប ជាមួយថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មានមួយចំនួន អំពី សេចក្ដីសំរេចចិត្តលេខ៥៤ របស់រដ្ឋសភា ស្ដីពីការអនុវត្តសាកល្បងនូវយន្តការ គោលនយោបាយពិសេស សំដៅអភិវឌ្ឍន៍ទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ លេខាគណៈកម្មាធិការបក្ស ទីក្រុងហូជីមិញលោក Nguyen Thien Nhan ឲ្យដឹងថា ទីក្រុងហូជីមិញមានចំនួន ប្រជាជននិងខឿនសេដ្ឋកិច្ចធំបំផុតនៅវៀតណាម ដូច្នេះបានជាការប្រតិបត្តិរបស់ ទីក្រុងត្រូវមានលក្ខណៈខុសប្លែកពីខេត្តក្រុងផ្សេងៗ។ លោក Nguyen Thien Nhan អះអាងថា រាល់យន្តការពិសេសដោយឡែកនឹងជួយទីក្រុងហូជីមិញ អភិវឌ្ឍន៍ថែមទៀតក្នុងដំណាក់កាលខាងមុខ៖

“យើងខ្ញុំសង្ឃឹមថា ឆ្នាំ២០១៨ពិតជាឆ្នាំដំបូងនៃរយៈពេល៣ឆ្នាំលោតផ្លោះ ផ្លាស់ប្ដូរថ្មីគោលនយោបាយ ដោយឈរលើសន្និដ្ឋានលេខ២១របស់ការិយាល័យ នយោបាយនិងសេចក្ដីសំរេចចិត្តលេខ៥៤។ តាមនោះ ជារៀងរាល់ខែ ជារៀង រាល់ត្រីមាស ជារៀងរាល់ឆ្នាំ ជីវភាពរស់នៅរបស់ប្រជាជននឹងមានការរីកចម្រើន សេដ្ឋកិច្ចអភិវឌ្ឍន៍ ស្ថានភាពសន្តិសុខការពារជាតិត្រូវបានរក្សារឹងមាំ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ