សេចក្តីជូនដំណឹងថ្មីរបស់តុលាការកាណាដាអំពីការធ្វើបត្យាប័ន CFO របស់Huawei
(VOVWORLD) - នាថ្ងៃទី ៦ ខែមីនា តុលាការកំពូលខេត្ត British Columbia នៃប្រទេស កាណាដា បានជូនដំណឹងអំពីពេលវេលាបន្តទៀតនៃដំណើរយុត្តិធម៌
នាយិកាផ្នែកបច្ចេកវិទ្យា (CFO) នៃសម្ព័ន្ធក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou |
ដែលពាក់ព័ន្ធនឹងការធ្វើបត្យាប័ននាយិកាផ្នែកបច្ចេកវិទ្យា (CFO) នៃសម្ព័ន្ធក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ទៅកាន់អាមេរិក។ ចៅក្រមតុលាកាបានឲ្យដឹងថា នាថ្ងៃទី ៨ ខែមីនា តុលាការនឹងកំណត់ពេលជាក់ស្តែងដើម្បីបើកសម័យជំនុំជំរះ។ ថ្លែងទៅកាន់តុលាការ មេធាវីលោក Richard Peck ការពារក្តីរបស់លោកស្រី Meng Wanzhou បានវាយតម្លៃថា ការការធ្វើបត្យាប័នពាណិជ្ជករនារីរូបនេះនឹងបង្កឲ្យមានការព្រួយបារម្ភធំៗអំពីឧបាយកលនយោបាយ។ គួរបញ្ជាក់ថា លោកស្រី Meng Wanzhou បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល British Columbia ដើម្បីប្តឹងរដ្ឋាភិបាលកាណាដា ភ្នាក់ងារសេវាកម្មព្រំដែន និងប៉ូលីសកាណាដា ដោយចោទប្រកាន់ស្ថាប័នទាំងនេះបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិរបស់លោកស្រីស្របតាមរដ្ឋធម្មនុញ្ញ នៅពេលដែលលោកស្រីត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Vancouver ៕