សេចក្តីជូនពរឆ្នាំថ្មី២០១៣ របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang

សេចក្តីជូនពរឆ្នាំថ្មី២០១៣ របស់ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang   - ảnh 1

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេស ជាទីមេត្រី!

នៅនាទីចូលឆ្នាំថ្មីម្សាញ់សំរិទ ២០១៣ ដ៏ពិសិដ្ឋនេះ ខ្ញុំសូមផ្ញើសេចក្តីជូនពរឆ្នាំថ្មីល្អប្រសើ
ជាទីបំផុតដល់ជនរួមជាតិ សមមិត្តនិងយុទ្ធជនទាំងឡាយ ក្នុងទូទាំង ប្រទេសវៀតណាម
និងជនរួមជាតិវៀតណាមនៅឯបរទេស។ តាងនាមរដ្ឋនិងប្រជាជនវៀតណាម ខ្ញុំសូមផ្ញើ
សេចក្តីជូនពរ សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិឌ្ឍន៍ដល់ប្រជាជាតិ
ទាំងឡាយ លើសកលលោក។

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេសជាទីមេត្រី!

ក្នុងឆ្នាំរោងចត្វាស័ក ២០១២ កន្លងមក យើងបានឃើញផ្ទាល់នឹងភ្នែកនិងខំប្រឹងប្រែង
ឆ្លងកាត់លើការលំបាកសាកល្បងលើផ្លូវអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ចំពោះមុខរាល់
ការលំបាកសាកល្បងនោះ ប្រពៃណីសាមគ្គីភាពដ៏ថ្លៃថ្លារបស់ ប្រជាជាតិវៀតណាម
យើងត្រូវបានពង្រីកយ៉ាងខ្លាំងក្លា។

ទទួលឆ្នាំថ្មីម្សាញ់សំរិទ ២០១៣ គឺជាពេលវេលាដើម្បីគ្រួសារនិមួយៗជនវៀតណាម
យើងម្នាក់ៗសម្តែងនូការដឹងគុណចំពោះគុណូបការៈបង្កើតនិង ការពារប្រទេសរបស់
បុព្វបុរសជាថ្មីម្តងទៀត។ ប្រជាជនវៀតណាមជាច្រើនជំនាន់ បានបូជាសាច់ស្រស់
ឈាមស្រស់ដើម្បីការពារនិងកសាងមាតុប្រទេសនាបច្ចុប្បន្ន។ភារកិច្ចរបស់យើងគឺ
បន្តបុព្វហេតុត្រចះត្រចងរបស់ដឹងកូនជីតាកសាងការពារនិងអភិវឌ្ឍន៍ប្រទេសវៀត
ណាមឲ្យកាន់តែសម្បូរុងរឿងមាំមួនថែមទៀត។

ជនរួមជាតិ សមមិត្តនិងយុទ្ធជនក្នុងទូទាំងប្រទេសជាទីមេត្រី!

នាឆ្នាំថ្មី យើងឆ្លៀតយកគ្រប់លក្ខណៈឱកាស ដើម្បីជំនះពុះពារលើការលំបាកការ
សាកល្បង ដើម្បីជំរុញកិច្ចការផ្លាស់ប្តូរថ្មីលើគ្រប់វិស័យ ប្តេជ្ញាអនុវត្តភារកិច្ចយុទ្ធ
សាស្ត្រចំនួន ២ គឺ៖ កសាងនិងការពារប្រទេសវៀតណាមរបស់យើង ប្រកបដោយ
ជោគជ័យ។ប្រទេសទាំងមូលរួមកំលាំងគ្នាថ្លុងមួយគឺយើងនឹងទទួលជោគជ័យជា
ពិតប្រាកដ!

សូមគោរពរជំរៀបលា!

ប្រតិកម្មទៅវិញ

ផ្សេងៗ