សេចក្តីថ្លែងការណ៍រួមរបស់បារាំង អាល្លឺម៉ង់ និងអង់គ្លេស​ស្តីពី​ស្ថានភាព​នៅសមុទ្រខាងកើត

(VOVWORLD) -រាល់សកម្មភាពនៅដែនសមុទ្រ ដែលក្នុងនោះមានសមុទ្រខាងកើត គឺត្រូវគោរពច្បាប់ ហើយប្រការនេះបានបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស តំបន់ និងសកលលោកលើវិស័យនាវាចរណ៍។

នាថ្ងៃទី ២៩ ខែសីហា គេហទំព័ររបស់ក្រសួងការបរទេសអាល្លឺម៉ង់បានផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួមរបស់បារាំងអាឡឺម៉ង់និងអង់គ្លេស ស្តីពីស្ថានភាពនៅសមុទ្រខាងកើត។ ក្នុងនាមជាប្រទេសហត្ថលេខីនៃ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នោះ បារាំង អាល្លឺម៉ង់ និងអង់គ្លេសបានសង្ត់តធ្ងន់លើការអនុវត្ត អនុសញ្ញាដែលមានចែងនៅក្នុងក្របខ័ណ្ឌច្បាប់។ ហេតុដូច្នេះហើយ រាល់សកម្មភាពនៅដែនសមុទ្រ ដែលក្នុងនោះមានសមុទ្រខាងកើត គឺត្រូវគោរពច្បាប់ ហើយប្រការនេះបានបង្កើតមូលដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេស តំបន់ និងសកលលោកលើវិស័យនាវាចរណ៍។ សេចក្តីថ្លែងការណ៍រួមនេះក៏បានរំលឹកអំពីសាលក្រមរបស់ តុលាការអចិន្ត្រៃយ៍នៃអាជ្ញាកណ្តាល (PCA) ដែលបាននាំចេញតាម UNCLOS កាលពីថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០១៦។

យោងតាមសេចក្តីថ្លែងការណ៍ បារាំង អាល្លឺម៉ង់ និងអង់គ្លេសបានអបអរសាទរចំពោះរាល់ការចរចា ដែលកំពុងប្រព្រឹត្តិទៅរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាននិងចិន សំដៅទទួលឲ្យបានក្រមប្រតិបត្តិសម្រាប់ភាគីនានា ដែលសមស្របនឹង UNCLOS នៅសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ