សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា

(VOVWORLD) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋ សហព័ន្ធមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ សីហា ឆ្នាំ ២០១៧ របស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong វៀតណាមនិងមីយ៉ាន់ម៉ាបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម។
សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា - ảnh 1 សេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយវៀតណាម-មីយ៉ាន់ម៉ា

(VOVworld) – ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅសាធារណៈរដ្ឋ សហព័ន្ធមីយ៉ាន់ម៉ាចាប់ពីថ្ងៃទី ២៤ ដល់ទី ២៦ សីហា ឆ្នាំ ២០១៧ របស់អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong វៀតណាមនិងមីយ៉ាន់ម៉ាបានចេញផ្សាយសេចក្តីថ្លែងការណ៍រួម។ តាមនោះ វៀតណាមនិងមីយ៉ាន់ម៉ាឯកភាពបង្កើតទំនាក់ទំនង «ដៃគូសហប្រតបត្តិការលើ គ្រប់ជ្រុងជ្រោយ» លើវិស័យអាទិភាពចំនួន ៥ គឺ៖ នយោបាយ កិច្ចសហប្រតិបត្តិ ការការពារជាតិនិងសន្តិសុខ សេដ្ឋកិច្ច វប្បធម៌ សង្គម ការជួបប្រាស្រ័យប្រជាជន កិច្ចសហប្រតិបត្តិការក្នុងតំបន់និងលើពិភពលោក។ ដោយឈរលើទំនាក់ទំនង ដៃគូសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនេះ ភាគីទាំងពីរជំរុញទំនាក់ទំនង នយោបាយតាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ ព្រមទាំង បង្កើនកិច្ចសហប្រតិបត្តិការរដ្ឋាភិបាលនៃប្រទេសទាំងពីរផងដែរ។

        ស្តីអំពីបញ្ហាសន្តិភាពសន្តិសុខក្នុងតំបន់ ភាគីទាំងពីរបានអះអាងនូវកិច្ច សន្យាបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខនិងការពារជាតិនាបច្ចុប្បន្ន តាមរយៈ ការចែករំលែកព័ត៌មានបទពិសោធន៍ពង្រីកយន្តការសហប្រតិបត្តិការឲ្យបាន ស្រាប់ ពិនិត្យមើលបង្កើតយន្តការសន្ទនាគោលនយោបាយការពារប្រទសនិង យន្តការក្រុមធ្វើការរួមរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

        ភាគីទាំងពីរបានសម្តែងការពេញចិត្តអំពីកិច្ចសហការទ្វេភាគីនៅវេទិកានៅ ក្នុងតំបន់និងអន្តរជាតិ ដូចជា អាស៊ាន អ.ស.ប. និងចលនាមិនចង់សម្ព័ន្ធ។ ភាគីទាំងពីរស្វាគមន៍ការបន្តសហប្រតិបត្តិការខាងគ្រប់គ្រងនិងប្រើប្រាស់និរន្តរ ភាពប្រកបដោយប្រសិទ្ធភាពប្រភពទឹកទន្លេមេគង្គ។ វៀតណាមនិងមីយ៉ាន់ម៉ា អះអាងជាថ្មីម្តងទៀតនួវកិច្ចសន្យានិងជំរុញសន្តិភាពសន្តិសុខនិងស្ថិរភាពក្នុង តំបន់ក៏ដូចជាការដោះស្រាយជំលោះដោយសន្តិវិធី មិនប្រើប្រាស់ឬគំរាមកំហែង ដោយអំពើហឹង្សា ប្រតិបត្តិដ៏ត្រឹមត្រូវច្បាប់អន្តរជាតិ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ