សេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក. ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីថ្មី

(VOVWORLD) - នាថ្ងៃទី ១២ មិថុនា សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិង ស.ប.ប.ក. ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាង ជើង លោក Kim Jong-un បានចុះហត្ថលេខាបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រនៅ សឹង្ហបុរី។ 
សេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក. ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីថ្មី - ảnh 1 សេចក្តីថ្លែងការណ៍រួមអាមេរិក-ស.ប.ប.ក. ឯកភាពបង្កើតទំនាក់ទំនងទ្វេភាគីថ្មី

នាថ្ងៃទី ១២ មិថុនា សេចក្តីថ្លែងការណ៍រួមរវាងអាមេរិកនិង ស.ប.ប.ក. ត្រូវបានប្រធានាធិបតីអាមេរិក លោក Donald Trump និងថ្នាក់ដឹកនាំកូរ៉េខាង ជើង លោក Kim Jong-un បានចុះហត្ថលេខាបន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រនៅ សឹង្ហបុរី។ សេចក្តីថ្លែងការណ៍រួមបានអះអាងថា៖ ថ្នាក់ដឹកនាំទាំងពីររូបបានមានការផ្លាស់ប្តូរយោបល់លើគ្រប់ជ្រុងផ្រោយនិងស្មោះសរអំពីបញ្ហាទាក់ទិនដល់ការបង្កើតទំនាក់ទំនងថ្មីរវាងប្រទេសទាំងពីរហើយកសាងយន្តការសន្តិភាពយូរអង្វែងនិងស្ថិរភាពលើឧបទ្វីបកូរ៉េ។ លោក  Donald Trump និងលោក Kim Jong-un បានសន្យាបង្កើតទំនាក់ទំនងថ្មីអាមេរិក-កូរ៉េខាងជើងតាមបំណងប្រាថ្នារបស់ប្រជាជននៃប្រទេសទាំងពីរដើម្បីសន្តិភាពនិងសម្បូររុងរឿង។ វ៉ាស៊ីនតោនិងព្យុងយ៉ាងបានសន្យាចូលរួមយ៉ាងសកម្មការុករកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុឈ្លើយ សឹក (POW) និងទាហានបាត់ខ្លួនក្នុងសង្គ្រាម (MIA)។ អះអាងជាថ្មីម្តងទៀតនូវ សេចក្តីថ្លែងការណ៍ Panmunjom ថ្ងៃទី ២៧ មេសា ឆ្នាំ ២០១៨ ព្យុងយ៉ាបានសន្យា ឆ្ពោះទៅការលុបបំបាត់ទាំងស្រុងនុយក្លែអ៊ែរលើឧបទ្វីបកូរ៉េ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ