សេចក្តីថ្លែងការណ៍ Cairo ៖ ជំហានសំខាន់ដើម្បីបញ្ចប់វិបត្តិនៅប្រទេសលីប៊ី

(VOVWORLD) -    ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់អស្ថិរភាពនយោបាយនិងវិបត្តិដែលអូសបន្លាយអស់រយៈពេលជាង ៩ ឆ្នាំនៅប្រទេសលីប៊ី នាថ្ងៃទី ៦ ខែមិថុនា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al-Sisi តំណាង ឲ្យភាគីសម្រុះសម្រួលដើម្បីដោះស្រាយជម្លោះដ៏ហិង្សានេះ ដែលធ្លាប់ កើនឡើងនៅក្នុងប្រទេសលីប៊ី រវាងរដ្ឋាភិបាលនៃរដ្ឋាភិបាលសាមគ្គីជាតិ (GNA) និងកងទ័ពជាតិលីប៊ី (LNA) ។
សេចក្តីថ្លែងការណ៍ Cairo  ៖ ជំហានសំខាន់ដើម្បីបញ្ចប់វិបត្តិនៅប្រទេសលីប៊ី - ảnh 1 ទិដ្ឋភាពនៃសន្និសីទសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំត្រីភាគីរបស់ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah Al Sisi នៅទីក្រុង Cairo កាលពីថ្ងៃទី ៦ ខែមិថុនា (រូបថត៖ Al Ahram/ VOV)

កិច្ចប្រជុំត្រីភាគីនៅទីក្រុង Cairo មានការចូលរួមដោយផ្ទាល់របស់ប្រមុខកងទ័ពជាតិលីប៊ី លោក ឧត្តមសេនីយ៍ Khalifa Haftar និងប្រធានរដ្ឋសភានៃរដ្ឋាភិបាលសាមគ្គីភាពជាតិលីប៊ី លោក Aguila Saleh ។

នៅចុងបញ្ចប់នៃកិច្ចប្រជុំដ៏សំខាន់នេះមេដឹកនាំបានប្រកាសគំនិតផ្តួចផ្តើមនយោបាយរួមមួយសំដៅ ឈានទៅបញ្ចប់ជម្លោះបច្ចុប្បន្ននៅលីប៊ី។ គំនិតផ្តួចផ្តើមនយោបាយរួមឬហៅថា“សេចក្តីថ្លែងការណ៍ Cairo” បានគូសបញ្ជាក់នូវដំណោះស្រាយជាមូលដ្ឋានដើម្បីដោះស្រាយសង្រ្គាមស៊ីវិលនាបច្ចុប្បន្នដោយផ្អែកលើសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនិងកិច្ចខិតខំប្រឹងប្រែងផ្សះផ្សាគ្នាកាលពីមុននោះ នៅប្រទេសបារាំង អ៊ីតាលី អេមីរ៉ាតអារ៉ាប់រួម (UAE) ហើយជាក់ស្តែងនាពេលថ្មីៗនេះគឺនៅក្នុង កិច្ចប្រជុំកំពូលទីក្រុងប៊ែកឡាំងកាលពីខែមករាឆ្នាំ ២០២០ ផងដែរ។

គួរបញ្ជាក់ថាសេចក្តីថ្លែងការ Cairo បានអំពាវនាវឱ្យមានបទឈប់បាញ់ដែលត្រូវបានអនុវត្តចាប់ពីម៉ោង ៦ ព្រឹក (តាមម៉ោងតំបន់) ថ្ងៃទី ៨ ខែមិថុនាដោយប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ចំពោះគំនិតផ្តួចផ្តើមសន្តិភាពអន្តរជាតិនិងសេចក្តីសម្រេចចិត្ត របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដើម្បីធានាបាននូវឯកភាពនិងបូរណភាពដែនដីនៃប្រទេសលីប៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ