|
កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅស៊ីរី។ |
(VOV)-ក្រោយពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាថ្ងៃទី២១មិនា
បានចេញសេចក្តីថ្លែងការអំពីស្ថានភាពនៅស៊ីរី ប្រទេសជាច្រើនបានស្វាគម
សេចក្តីថ្លែងការនេះ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki Moon
បានឲ្យដឹងថា សេចក្តីថ្លែងការខាងលើបានផ្សាយសារដ៏ច្បាស់លាស់និង
ឯកភាពរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីស្ថានភាពនៅ
ស៊ីរី។ តាមនោះបង្ហាញនួវការគាំទ្រទាំងស្រុងចំពោះការការខំប្រឹងប្រែង
សន្តិភាពរបស់លោក Kofi Annan បេសកជនពិសេសរួមរបស់អង្គការសហប្រជាជាតិនិងសម្ព័ន្ធអារ៉ាប់អំពីស៊ីរី។ ឯកអគ្គរដ្ធទូតចិនប្រចាំនៅអង្គការ
សហប្រជាជាតិ Ly Pao Tung ក៏វាយតំលៃថាសេចក្តីថ្លែងការនេះជំហានសកម្មឆ្ពោះទៅកិច្ចព្រមព្រៀងនយោបាយមួយ។ ទន្ទឹមនឹងនោះលោកបានអំពាវនាវសហគមអន្តរជាតិបង្កលក្ខណៈងាយស្រួលសំរាប់សកម្មភាពសម្រុះ
សម្រួល។ រីឯ រដ្ធមន្ត្រីការបរទេសអាមេរិក Hillary Clinton ក៏ស្វាគមសេចក្តីថ្លែងការពោលខាងលើនិងព្រមានថា ប្រធានាធិបតីស៊ីរី Assad នឹងត្រូវប្រឈមមុខនឹងកំលាំងគាបសង្កត់និងភាពឯកោថែមទៀតប្រសិនបើមិន
អនុវត្តផែនការសន្តិភាព៕