សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានរដ្ឋ Vo Van Thuong ប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា។ 
សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន - ảnh 1ប្រធានរដ្ឋ លោក Vo Van Thuong ទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev (រូបថត៖ VOV)

សេចក្តីប្រកាសព័ត៌មានរួមដែលបានចេញផ្សាយនៅថ្ងៃទី ២១ សីហា បានឲ្យដឹងថា៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រធានាធិបតីលោក Kassym-Jomart Tokaev បានជួបសន្ទនាជាមួយអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ត វៀតណាម លោក Nguyen Phu Trong; ជួបសន្ទនាជាមួយប្រធានរដ្ឋ លោក Vo Van Thuong; ជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា Vuong Dinh Hue; ទស្សនាមជ្ឈដ្ឋានសេដ្ឋកិច្ច និងវប្បធម៌មួយចំនួននៅខេត្ត Bac Ninh និង Hai Duong។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ លើវិធានការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ការដឹកជញ្ជូន-ភស្តុភារ វប្បធម៌ និងទេសចរណ៍ ព្រមទាំងបញ្ហាមួយចំនួនទៀតលើរបៀបវារៈអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមក។

នៅក្នុងជំនួបពិភាក្សា ប្រធានរដ្ឋ លោក Vo Van Thuong និងប្រធានាធិបតីលោក Kassym-Jomart Tokaev បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម; ឯកភាពបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចនៃប្រទេសទាំងពីរក្នុងការចូលទៅកាន់ទីផ្សារ របស់គ្នាទៅវិញទៅមក និងពិចារណាលើលទ្ធភាពនៃការអនុវត្តយន្តការប្រកបដោយប្រសិទ្ធ ភាពដើម្បីធានាពាណិជ្ជកម្មដែលមានផលប្រយោជន៍ទៅវិញទៅមក រួមទាំងវិធានការកែលម្អសមត្ថភាពដឹកជញ្ជូនទំនិញតាមកុងតឺន័រពីកាហ្សាក់ស្ថាន មកកាន់វៀត ណាមនិងផ្ទុយមកវិញ។ ភាគីទាំងពីរក៏បានពិភាក្សាលើវិស័យ កិច្ចសហប្រតិបត្តិការនៅក្នុងវិស័យមានសក្កានុពលជាច្រើនទៀត។

សេចក្តីប្រកាសព័ត៌មានរួមស្តីពីលទ្ធផលនៃដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន - ảnh 2ទិដ្ឋភាពនៃជំនួបរវាងលោកប្រធានរដ្ឋ Vo Van Thuong និងប្រធានាធិបតីនៃសាធារណរដ្ឋកាហ្សាក់ស្ថាន Kassym-Jomart Tokayev និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរនៅវិមានប្រធានរដ្ឋ

ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរបានសង្កត់ធ្ងន់លើបំណង ចង់អភិវឌ្ឍន៍បន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី ជាពិសេសនៅក្នុងសន្និសីទស្តីពីការសម្របសម្រួលសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) សំដៅពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសចូលរួម ដើម្បីសន្តិភាព ការអភិវឌ្ឍ និងវិបុលភាពក្នុងតំបន់។  ភាគីវៀតណាមត្រៀមជាស្រេចដើរតួជាស្ពាន និងគាំទ្រកាហ្សាក់ស្ថានពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅសមុទ្រខាងកើត និងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជាច្រើនលើវិស័យដូចជា៖ ផែនការសកម្មភាពរួម សំដៅជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ