សេចក្តីប្រាថ្នាដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានវិបុលភាពនិងសុភមង្គលគឺច្បាស់ណាស់
(VOVWORLD) - សិក្ខាសាលាវិទ្យាសាស្ត្រថ្នាក់ជាតិ “នាំយក សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សលើកទី ១៣ ឈានចូលជីវភាពប្រចំាថ្ងៃ៖ បញ្ហាទ្រឹស្តីថ្មីនិងតថៈជាក់ស្តែង” បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៦ មិថុនានៅទីក្រុងហាណូយ។
ទិដ្ឋភាពសិក្ខាសាលា |
បទបង្ហាញក្នុងសិក្ខាសាលាបានបញ្ជាក់ថា ការឈានឡើងសង្គមនិយមគឺជាសេចក្តីប្រាថ្នារបស់ប្រជា ជនវៀតណាម ជាជម្រើសត្រឹមត្រូវរបស់បក្សកុម្មុយ និស្តវៀតណាមនិងលោកប្រធានហូជីមិញ ស្របតាមនិន្នាការអភិវឌ្ឍន៍របស់ប្រវត្តិសាស្ត្រ។ សាស្រ្តាចារ្យបណ្ឌិត Vu Van Hien អនុប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹមបានមានប្រសាសន៍ថាបញ្ហាត្រូវចោតឡើងគឺត្រូវក្តាប់ជាប់ស្ថានការណ៍ឱ្យបានម៉ត់ចត់ ឆ្លៀតយកឱកាសនិងជំនះឧបសគ្គនានាដើម្បីជួយប្រទេសជាតិបន្តអភិវឌ្ឍន៍ស្របតាមទិសដៅសង្គមនិយមដូច ស្មារតីនៃសេចក្តីសម្រេចចិត្ត៖ “បញ្ហានៃការរួមបញ្ចូលកម្លាំងប្រទេសជាតិជាមួយនឹងកម្លាំងនៃសម័យកាលគឺជាបញ្ហាស្នូលនៅក្នុងទំនាក់ទំនងអន្តរជាតិ ដូច្នេះ វាចាំបាច់ត្រូវបង្កើតយុទ្ធសាស្ត្រនយោបាយការបរទេសរយៈពេលវែងក្នុងទំនាក់ទំនងជាមួយតំបន់ ជាមួយប្រទេសជិតខាងនិងជាមួយមិត្តភក្តិប្រពៃណី។ នេះក៏ជាការតម្រង់ទិសមួយដែលត្រូវការការយកចិត្តទុកដាក់ក្នុងការនាំសេចក្តីសម្រេចចិត្តរបស់បក្សឈានចូលក្នុងជីវភាពរស់នៅប្រចាំថ្ងៃ”។
នៅឯសិក្ខាសាលា តំណាងនានាបានផ្តោតការពិភាក្សាលើការកសាងស្ថាប័នអភិវឌ្ឍន៍ ផ្លាស់ប្តូរគំរូកំណើន ដោយឈរលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្របច្ចេកវិទ្យានិងការផ្លាស់ប្តូរថ្មីច្នៃប្រឌិត ក្នុងនោះមានទាំងការកៀរគរប្រភពធនធានសម្រាប់ការអភិវឌ្ឍផងដែរ៕