សេចក្តីព្រមានហានីភ័យ Eurozone បាក់បែកក្នុងឱនភាពសេដ្ឋកិច្ចថ្មី
(VOVWORLD) - តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) គប្បីពង្រឹងប្រៀបខ្លាំងតាមរយៈ សកម្មភាពកែទម្រង់ ប្រសិនបើ មិនចង់ប្រឈមមុខនឹងគ្រោះអាសន្នបាក់បែកក្នុង ពេលដែលផ្ទុះឡើងវិបត្តិសេដ្ឋកិច្ចថ្មី។
សេចក្តីព្រមានហានីភ័យ Eurozone បាក់បែកក្នុងឱនភាពសេដ្ឋកិច្ចថ្មី |
(VOVworld) – តំបន់ចាយប្រាក់អឺរ៉ូ (Eurozone) គប្បីពង្រឹងប្រៀបខ្លាំងតាមរយៈ សកម្មភាពកែទម្រង់ ប្រសិនបើ មិនចង់ប្រឈមមុខនឹងគ្រោះអាសន្នបាក់បែកក្នុង ពេលដែលផ្ទុះឡើងវិបត្តិសេដ្ឋកិច្ចថ្មី។ សមាជិកគណៈនាយកគ្រប់គ្រងធានគារ កណ្ដាលអឺរ៉ុប (ECB) លោក Benoit Coeure បាននាំចេញសេចក្តីព្រមានពោល ខាងលើនៅសន្និសីទដែលប្រព្រឹត្តទៅនាថ្ងៃទី ២ កុម្ភៈ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី។ លោកបានដកស្រង់របាយការណ៍របស់ស្ថាប័នស្ថិតិអឺរ៉ុប (Eurostat) ឲ្យដឹងថា៖ កំណើន GDP របស់ Eurozone ក្នុងឆ្នាំ ២០១៧ ទទួល បាន ២,៥% ដែលជាកំរិតខ្លាំងបំផុតក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ តាមការវាយតំលៃ របស់លោកថា៖ នេះជាសញ្ញាដែលសរឲ្យឃើញថា សេដ្ឋកិច្ច Eurozone បានរួច ផុតពីភាពទល់ច្រកដោយវិបត្តិហិរញ្ញវត្ថុ ២០០៧-២០០៨។ មជ្ឈដ្ឋានមន្ត្រីនៃធនា គារកណ្ដាលបារាំងបាននាំចេញ «ខ្សែការពារ» ចំនួន ៣ ដែលលោក Coeure ឲ្យដឹងថា៖ បណ្ដាអ្នកកំណត់គោលនយោបាយគប្បីពង្រឹងដើម្បីធានា Eurozone បញ្ជៀសរាល់គ្រោះអាសន្ននាពេលខាងមុខ៕