សញ្ញាវិជ្ជមានចំពោះភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន
(VOVWORLD) - លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Sarah Sanders នាថ្ងៃទី ១០ មេសា បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ស្វាគមន៍ បទសន្ទរកថានាថ្ងៃដដែលរបស់ប្រធានរដ្ឋចិន លោក Xi Jinping ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
សញ្ញាវិជ្ជមានចំពោះភាពតានតឹងពាណិជ្ជកម្មអាមេរិក-ចិន |
លេខាធិការសារព័ត៌មានសេតវិមាន លោកស្រី Sarah Sanders នាថ្ងៃទី ១០ មេសា បានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ស្វាគមន៍ បទសន្ទរកថានាថ្ងៃដដែលរបស់ប្រធានរដ្ឋចិន លោក Xi Jinping ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ បទអត្ថាធិប្បាយនេះត្រូវបាននាំចេញបន្ទាប់ពីប្រធានចិន លោក Xi Jinping ថ្លែងសន្ទរកថានៅពិធីបើកសន្និសីទប្រចាំឆ្នាំវេទិកាទ្វីបអាស៊ី Boao (BFA) ២០១៩ ដែលប្រកាសថា៖ ចិននឹងបើកទ្វារទូលំទូលាយថែមទៀតខឿន សេដ្ឋកិច្ចសំដៅទាក់ទាញការវិនិយោគ បង្កើនកម្មសិទ្ធិទុននៃបណ្ដាសហគ្រិនបរ ទេស។ តាមសេចក្តីប្រកាសរបស់សេតវិមានថា៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានសន្យាថា៖ វ៉ាស៊ីនតោននឹងរួមជាមួយប៉េកាំងទទួលឲ្យបាន «ការរីកចម្រើនធំធេងជាង» ក្នុងការខំប្រឹងប្រែងដោះស្រាយភាពតានតឹងក្នុងទំ នាក់ទំនងពាណិជ្ជកម្មរវាងខឿនសេដ្ឋកិច្ចធំបំផុតចំនួន ២ លើពិភពលោក ប៉ុន្តែ សង្កត់ធ្ងន់ថា៖ វ៉ាស៊ីនតោនចងឃើញនូវសកម្មភាពជាក់ស្តែងពីភាគីប៉េកាំងមុន ពេលដែលវ៉ាស៊ីនតោនពិចារណាដកពន្ធចំពោះមុខទំនិញរបស់ចិន។ មជ្ឈ ដ្ឋានអ្នកវិភាគបានបញ្ជាក់ថា៖ សេចក្តីប្រកាសពោលខាងលើរបស់លោក Xi Jinping ទោះបីជាមិនថ្មីនិងមិនជាក់ស្តែងដដែលប៉ុន្តែ អាចបន្ធូស្រាលការព្រួយបារម្មអំពីលទ្ធភាពផ្ទុះឡើងសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចំនួន ២ នេះ៕