សញ្ញាវិជ្ជមានជាច្រើនពីទីផ្សារនាំចូលបន្លែនិងផ្លែឈើរបស់វៀតណាម

(VOVWORLD) - ទោះបីជាការនាំចេញទំនិញបន្លែនិង ផ្លែឈើរបស់វៀតណាមទៅកាន់ទីផ្សារចិនធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែ ការនាំចេញទៅកាន់ទីផ្សារផ្សេងៗបានកើនឡើងយ៉ាងខ្លាំងក្លាផងដែរ ក្នុងនោះមាន ទីផ្សារកូរ៉េខាងត្បូង ថៃ អាមេរិក និងជប៉ុន។

យោងតាមរបាយការណ៍ស្ដីពីស្ថានភាពផលិតកម្ម ឧស្សាហកម្មនិង ពាណិជ្ជកម្មរបស់ក្រសួងឧស្សាហ-ពាណិជ្ជកម្មបានសរឲ្យឃើញថា ក្រោយ រយៈពេល៧ខែកន្លងទៅ វៀតណាមទទួលបានអតិរេកពាណិជ្ជកម្មចំនួន៦,៥ ពាន់លានដុល្លាអាមេរិក បើប្រៀបធៀបនឹងកម្រិត២ពាន់លានដុល្លានារយៈ ពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេស មានសញ្ញាវិជ្ជមានជាច្រើនពីទីផ្សារ នាំចូលបន្លែនិងផ្លែឈើរបស់ វៀតណាម ដោយសម្រេចបានទំហំនាំចេញ ចំនួន១,៧៦ពាន់លានដុល្លាអាមេរិក។ ទោះបីជាការនាំចេញទំនិញបន្លែនិង ផ្លែឈើរបស់វៀតណាមទៅកាន់ទីផ្សារចិនធ្លាក់ចុះយ៉ាងខ្លាំងក៏ដោយ ប៉ុន្តែ ការនាំចេញទៅកាន់ទីផ្សារផ្សេងៗបានកើនឡើងយ៉ាងខ្លាំងក្លាផងដែរ ក្នុងនោះមាន ទីផ្សារកូរ៉េខាងត្បូង ថៃ អាមេរិក និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ