សញ្ញាវិជ្ជមានសម្រាប់ខឿនសេដ្ឋកិច្ចនៅប្រទេសជាច្រើន

(VOVWORLD) - ខឿនសេដ្ឋកិច្ចជាច្រើន រួមទាំងជប៉ុននិងតំបន់ចាយប្រាក់អឺរ៉ូ (Eurozone) កំពុងមានសញ្ញាវិជ្ជមាន។ 

នាថ្ងៃទី១៥ ខែឧសភា រដ្ឋាភិបាលជប៉ុនបានឲ្យដឹងថា សេដ្ឋកិច្ចរបស់ខ្លួនកំពុងបានប្រសើរឡើងវិញ ដោយមានការនាំចេញនិងផលិតកម្មបានស្តារឡើងវិញយ៉ាងខ្លាំងក្លានៅក្នុងខែមីនា បន្ទាប់ពីការធ្លាក់ចុះដោយសារជំងឺរាតត្បាតកូវីដ១៩។

នាថ្ងៃដដែល សហភាពអឺរ៉ុប (EU) បានធ្វើការកែតម្រូវយ៉ាងខ្លាំងចំពោះការព្យាករណ៍កំណើនរបស់ខ្លួនសម្រាប់ឆ្នាំ២០២១និង២០២២។ យោងតាមគណៈកម្មការអឺរ៉ុបថា កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចំនួន១៩នៅតំបន់ចាយប្រាក់អឺរ៉ូ អាចឈានដល់ ៤,៣%នៅឆ្នាំ ២០២១ និង ៤,៤%នៅឆ្នាំ ២០២២ ។

ទិន្នន័យស្ថិតិជាផ្លូវការរបស់រដ្ឋាភិបាលអង់គ្លេសបានបង្ហាញថា សេដ្ឋកិច្ចរបស់អង់គ្លេសបានកើនឡើង ២,១% ខ្ពស់ជាងការរំពឹងទុក១,៣%របស់អ្នកវិភាគក្នុងខែមីនាកន្លងទៅ៕


 

ប្រតិកម្មទៅវិញ

ផ្សេងៗ