សញ្ញាសកម្មក្នុងការចរចារ TPP រវាងអាមេរិកនិងជប៉ុន
|
សញ្ញាសកម្មក្នុងការចរចារ TPP រវាងអាមេរិកនិងជប៉ុន (AFP) |
Vovworld-អាមេរិកនិងជប៉ុនកំពុងប្រឈមមុខនឹងឱកាសដ៏ធំធេងដើម្បីដោះ
ស្រាយការខ្វែងគំនិតក្នុងការចរចារលើកិច្ចព្រមព្រៀងដៃគូអន្តរប៉ាស៊ីហ្វិក (TPP)។
នាថ្ងៃទី២០មេសាអនុរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Danny Russel បានអះអាង
ថាដំណើរការចរចារ TPP កំពុងមានវឌ្ឍនភាពនិងលោកជឿជាក់ថាការទទួលបាន
កិច្ចព្រមព្រៀងមួយជាមួយជប៉ុនគឺស្ថិតក្នុងលទ្ធភាព។ តាមលោក Russel ថា ថ្នាក់
ដឹកនាំនិងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសទាំង១២ដែលចូលរួម TPP សុទ្ធតែ
ប្តេជ្ញាសំរេចកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ២០១៥។
លោក Russel បាននាំចេញមតិពោលខាងលើប៉ុន្មានថ្ងៃមុននឹងដំណើរទស្សន
កិច្ចប្រវត្តិសាស្ត្ររបស់នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe ទៅកាន់ក្រុងវ៉ាស៊ីន
តោន។ តាមការចាត់តុករបស់មជ្ឈដ្ឋានអ្នកសង្កេតការណ៍ថា មានលទ្ធភាពជាច្រើន
TPP នឹងជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារជួរមុខក្នុងរបៀបវារៈរបស់នាយករដ្ឋមន្ត្រី
Abe ជាមួយមជ្ឈដ្ឋានមន្ត្រីអាមេរិកក្នុងប៉ុន្មានថ្ងៃពីថ្ងៃទី២៦មេសាដល់ថ្ងៃទី៣ឧសភា៕