សញ្ញសកម្មក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-រុស្ស៊ី


          (VOV)_មុននឹងជំនួបសន្ទនាអន្តររដ្ឋាភិបាលរុស្ស៊ី​-វៀតណាម ថ្នាក់​ឧប
នាយក រដ្ឋមន្ត្រី ដែលប្រព្រឹត្តទៅនៅទីក្រុង Vladivostok លោក Pham Quang
Niem ទីប្រឹក្សារពាណិជ្ជកម្ម នៃស្ថានទូតវៀតណាម​ប្រចាំនៅរុស្ស៊ី​បាន​អោយ ដឹងថា៖ ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម-រុស្ស៊ី ​មានសញ្ញា
សកម្មជាច្រើន។ លោក Pham Quang Niem បានអះអាង​ថា៖​ ទំនាក់ទំនង សហប្រតិបត្តិការរវាងរុស្ស៊ីនិងវៀតណាម ខាងសេដ្ឋកិច្ច​ ពាណិជ្ជកម្ម និងវិនិ
យោគ កំពុង អភិវឌ្ឍន៍ដ៏ល្អប្រសើ។ ស្ដីពីពាណិជ្ជកម្ម ​តំលៃប្រាក់ពាណិជ្ចកម្ម
នាំចេញ  នាំចូលទ្វេភាគីក្នុងឆ្នាំ ២០១៣ទទួលបាន​៤ពាន់លានដុល្លារអាមេរិក  និង៦ខែដើមឆ្នាំ២០១៤ ទទួលបាន១៧៦​លានដុល្លារអាមេរិក។

សញ្ញសកម្មក្នុងទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-រុស្ស៊ី - ảnh 1
លោក Pham Quang Niem ទីប្រឹក្សារពាណិជ្ជកម្ម នៃស្ថានទូតវៀតណាម​ប្រចាំនៅរុស្ស៊ី​

          លោក Pham Quang Niem ក៏បានអោយដឹងថា៖ នាថ្ងៃទី១៦ កញ្ញា​ រដ្ឋមន្ត្រី​ក្រ
សួងឧស្សាហ-ពាណិជ្ជកម្ម វៀតណាម លោក Vu Huy Hoang នឹងធ្វើអធិបតី សិក្ខា
សា លាធំ១ រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីជួយឧបត្ថម្ភ អង្គភាព អាជីវកម្មនៃប្រទេសទាំងពីរ ក្តាប៉ជាប់សភាពការណ៍ បង្កើនទំនុកទុកចិត្តជំរុញខ្លាំង
ទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងរុស្ស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ