សញ្ញាសម្គាល់នៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហ ប្រតិបតិ្តការគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី

(VOVWORLD) - ថ្នាក់ដឹកនាំរបស់វៀតណាមបានអះអាង ថា៖ “នៅក្នុងកំណាត់ផ្លូវអភិវឌ្ឍរបស់វៀតណាម ជានិច្ចកាលមានសញ្ញា សម្គាល់នៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-រុស្ស៊ី។

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី (ថ្ងៃទី៣០មករាឆ្នាំ១៩៥០-ថ្ងៃទី៣០ មករាឆ្នាំ២០២០) អគ្គលេខាបក្ស ប្រធានរដ្ឋវៀត ណាមលោក Nguyen Phu Trong នាយករដ្ឋមន្រ្តីរដ្ឋាភិបាលលោក Nguyen Xuan Phuc និងប្រធាន រដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញផ្លាស់ប្ដូរសារទូរ លេខអបអរសាទរជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នាយក រដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin ប្រធានព្រឹទ្ធសភាលោកស្រី Valentina Matviyenko និងប្រធានសភា (ឌូម៉ា) រុស្ស៊ីលោក Vyacheslav Volodin។  

       ក្នុងសារទូរលេខអបអរសាទររបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ផ្ញើរជូនប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសរសេរថា៖ “ក្នុងអំឡុងពេលជិតមួយសតវត្សកន្លងទៅ ប្រជាជននៃ ប្រទេសទាំងពីរបានរួមដំណើរ ប្រកៀកស្មាជាមួយគ្នា ចាប់តាំងពីការប្រយុទ្ធ ការពារទីក្រុងម៉ូស្គូនាសិសិររដូវឆ្នាំ១៩៤១រហូតដល់ការតស៊ូរំដោះជាតិ ឯកភាពទឹកដីរបស់ប្រជាជនវៀតណាម ក៏ដូចជាបុព្វហេតុការពារនិងអភិវឌ្ឍ ប្រទេសជាតិក្រោយនោះផងដែរ”។ ថ្នាក់ដឹកនាំរបស់វៀតណាមបានអះអាង ថា៖ “នៅក្នុងកំណាត់ផ្លូវអភិវឌ្ឍរបស់វៀតណាម ជានិច្ចកាលមានសញ្ញា សម្គាល់នៃទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុង ជ្រោយរវាងវៀតណាម-រុស្ស៊ី។ នេះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ដែលថ្នាក់ដឹកនាំនិងប្រជាជនវៀតណាមប្ដេជ្ញាចិត្តរក្សានិងពង្រីក ព្រមទាំង ជាបុព្វបទដ៏សំខាន់ដើម្បីអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាងវៀតណាម-រុស្ស៊ីកាន់តែរីកចម្រើនប្រកបដោយស៊ីជំរៅនិង ប្រសិទ្ធភាពផងដែរ”។

        ចំណែកឯខ្លួនវិញ លោកប្រធានាធិបតីរុស្ស៊ី V. Putin បានសង្កត់ធ្ងន់ ថា៖ “រយៈពេល៧០ឆ្នាំកន្លងទៅបានសរសេរឡើងទំព័រប្រវត្តិសាស្ត្រស្ដីពី ចំណងមិត្តភាពនិងសម្ព័ន្ធភាពដ៏ពិតប្រាកដរវាងប្រជាជាតិទាំងពីរ។ យើង បានប្រកៀកស្មាគ្នាក្នុងរាល់ខែឆ្នាំដ៏លំបាកលំបិនបំផុតនៃការតស៊ូដណ្ដើម ឯករាជ្យ និងសេរីភាពរបស់ប្រជាជនវៀតណាម ក៏ដូចជាក្នុងដំណាក់កាល កសាងប្រទេសឡើងវិញក្រោយនោះទៀតផង”។

        នាយករដ្ឋមន្រ្តីរុស្ស៊ីលោក Mikhail Mishustin បានអោយដឹងថា ប្រទេសទាំងពីរកំពុងអនុវត្តប្រកបដោយជោគជ័យនូវគម្រោងសហប្រតិបតិ្តការជាច្រើនលើវិស័យថាមពល ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ វិទ្យាសាស្ត្រ វប្បធម៌និងវិស័យផ្សេងៗទៀត។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានអះអាងនូវការប្ដេជ្ញាចិត្តនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយរវាង វៀតណាម-រុស្ស៊ីកាន់តែរីកចម្រើនប្រកបដោយស៊ីជំរៅនិង ពិតៗ ឆ្លើយតបនឹងផលប្រយោជន៍ជាក់ស្ដែងរបស់ប្រជាជននៃប្រទេស ទាំងពីរ ដើម្បីសុខសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍ នៅក្នុងតំបន់និងលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ