ស៊ូដង់ព្រមានអំពីការបិទច្រកទ្វារព្រំដែនជាមួយស៊ូដង់ខាងត្បូងម្ដងទៀត

ស៊ូដង់ព្រមានអំពីការបិទច្រកទ្វារព្រំដែនជាមួយស៊ូដង់ខាងត្បូងម្ដងទៀត - ảnh 1
(រូបថត៖Reuters)

(VOVworld) - រដ្ឋាភិបាលស៊ូដង់នាថ្ងៃទី១៧ មិនា បានព្រមានថា នឹងបិទច្រកទ្វារ
ព្រំដែនជាមួយស៊ូដង់ខាងត្បូងម្ដងទៀត ប្រសិនបើ Juba បន្តជួយឧបត្ថម្ភក្រុមឧទ្ទាម
នានាប្រឆាំងនឹង Khartoum។ក្នុងសេចក្ដីថ្លែងការណ៍មួយ លោក Ibrahim Mahmoud
ទីប្រឹក្សារបស់ប្រធានាធិបតីស៊ូដង់បានលើកច្បាស់ថា ប្រសិនបើរដ្ឋាភិបាលស៊ូដង់
មិនបញ្ចប់ការជួយឧបត្ថម្ភក្រុមឧទ្ទាមទេនោះ ស៊ូដង់នឹងអនុវត្តន៍វិធានការសំដៅ
ធានាសន្តិសុខសំរាប់ប្រទេសជាតិ សូម្បីតែនឹងបិទទ្វារព្រំដែនជាមួយស៊ូដង់ខាង
ត្បូងម្ដងវិញទៀត។ការព្រមាននេះត្រូវបានចេញផ្សាយមួយថ្ងៃមុននឹងជំនួបចរចារ
ដែលបានសម្របសម្រួលដោយសម្ព័ន្ធភាពទ្វីបអាហ្វ្រិក (AU) នៅទីក្រុង Addis
Ababa ប្រទេសអេត្យូពី រវាងរដ្ឋាភិបាលស៊ូដង់ជាមួយគណៈបក្សប្រឆាំងធំបំផុត
នៅប្រទេសនេះនិងក្រុមបះបោរប្រដាប់អាវុធនានា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ